រកឃើញប្រភេទ មេរោគ Smallpox ដែលអាចព្យាបាលជំងឺមហារីកដោះបាន

កាលពីពេលថ្មីៗនេះ ក្រុមគ្រូពេទ្យនៃសកលវិទ្យាល័យ Stanford, California បានធ្វើការពិសោធន៍ និងរកឃើញនូវ ប្រភេទ មេរោគ Smallpox ថ្មីមួយប្រភេទ ដែលអាចព្យាបាលនូវជំងឺ មហារីកដោះ បានលើសពី 90% ។ ក្រុមគ្រូពេទ្យ បានធ្វើការពិសោធន៍ដោយចាក់នូវប្រភេទ មេរោគ មហារីកដោះនេះ ចូលក្នុងខ្លួនសត្វកណ្តុរ។ បន្ទាប់ពីនោះមក ទើបគេចាប់ផ្តើមចាក់នូវប្រភេទ មេរោគ Smallpox ទៅក្នុងខ្លួនវាដើម្បីមើលពី

អាហារ​ស្រីៗពពោះ​គួរញ៉ាំ និង​មិនគួរ​ញ៉ាំ​ ​ការ​ពារ​កូន​កុំឲ្យ​កើត​មកមាន​បញ្ហា​អូទីស្សឹម!

ពេល​ម៉ាក់ៗ​មាន​ផ្ទៃ​ពោះ សកម្មភាពមួយ​ចំនួន​របស់​ម៉ាក់ៗ​អាច​ជា​ចំណែក​មួយ​ធ្វើ​ឲ្យ​កូន​កើត​ជំងឺ​អូទីស្សឹម​បាន​។ ជំងឺ​អូទីស្សឹមជា​ជំងឺ​ប្រព័ន្ធ​ប្រសាទ ដែល​ទាក់​ទង​ជា​មួយ​បញ្ហា​ទំនាក់​ទំនង​ក្នុង​សង្គម ក៏​ដូច​ជា​សមត្ថិភាព​នៃ​ទំនាក់​ទំនង និង​ការ​ចង​ចាំ​របស់កូន​។​ ចំនួន​​ក្មេង​កើត​មក​មាន​បញ្ហា​អូទីស្សឹម កើន​ឡើង​ជា​រៀង​រាល់​ឆ្នាំ និង​មាន​ការ​រក​ឃើញ​ថា​​ក្មេង​ម្នាក់​ក្នុង​ចំនោម ៨៨នាក់ កើត​មក​​មាន​បញ្ហា​នេះ នៅ​ឯ​សហរដ្ឋ​អាមេរិក​កាល​ពី​​ឆ្នាំ ២០១២។ ទោះ​បី​ជា​ការ​សិក្សា​នោះ​មិន​មាន​ភាព​ជាក់​លាក់​មែន តែ​អ្នក​ស្រាវ​ជ្រាវ​នៅ​ឯ​ Harvard School for Public Health បាន​រក​ឃើញ​ថា អាហារ​ប្រភេទ​ខ្លាញ់​ម្យ៉ាង ដែល​ស្រ្តី​មាន​ផ្ទៃ​ពោះ ញ៉ាំ​ អាច​ធ្វើ​ឲ្យកូន​​កើត​មក​ប្រឈម​មុខ​ជាមួយ​បញ្ហា​អូទីស្សឹម​។

កុំព្យាយាមចង់ចូលទៅក្នុងជីវិតនរណាម្នាក់ បើចិត្តគេមិនព្រមបើកទ្វារស្វាគមន៍យើង

 អាពាហ៍ពិពាហ៍ មិនប្រាកដ​ជា ​តែងតែ​ទទួល​បាន​នៅភាពជោគជ័យ ​ទាំងអស់នោះទេ។ អ្នក​ខ្លះ​មុនពេល​រៀប​ការ​ បានធ្វើ​ការ​​សន្យានឹង​គ្នា​ថា​មាន​​តែសេចក្តី​​ស្លាប់​ទេ ​ទើប​អាចបំបែក​ ពួកយើងទាំង​ពីរ ចេញ​ពីគ្នា​បាន ប៉ុន្តែ​​អ្នក​ណា​ទៅមើល​ដឹង​ថា ថ្ងៃ​ស្អែក​នឹង​មាន ​រឿងអ្វី​កើតឡើង បើ​គ្រាន់​​តែសន្យា គ្មាន​ឆន្ទៈនឹង​ធ្វើ​វា ​​អ្នក​ណា​ក៏​ចេះ​ដែរ​មែនទេ​? នេះ​ហើយ​ជា ​មូលហេតុដែល​ធ្វើ​ឲ្យ ចំណង​អាពាហ័ពិពាហ៍​ភាគច្រើន​ត្រូវ​បរាជ័យព្រោះ​គ្មាន ​ការ​តាំងចិត្ត​។ ការ​លែង​លះ​គឺ ​ជា​អារម្មណ៍មួយ ​ដែលអួល​អាប់​វា​គ្រប់គ្រាន់​នឹ​ងអាច​ធ្វើ​ឲ្យ ​អ្នក​មាន​អារម្មណ៍​ថា ស្បថលែង​ចង់​រៀប​ការ ​និង​ចាប់ផ្តើម​នៅ​ស្នេហា​ថ្មី​ជាមួយ

ខ្លី ខ្លឹម​! ​ចំណុច​សំខាន់​ៗ​ដែល​​អ្នក​​គួរ​ដឹង​ មុន​​ពេល​​បរិច្ចាគ​​ឈាម​​​

ការបរិច្ចាកឈាម គឺជាជំនួយសប្បុរសធម៌យ៉ាងអស្ចារ្យមួយ ព្រោះវាអាចជួយសង្គ្រោះជីវិតដល់អ្នកបាត់បង់ឈាម​ច្រើនបាន ជាពិសេសស្រ្តីសម្រាលកូនក្នុងពេលមានផ្ទៃពោះ អ្នកគ្រោះថ្នាក់ចរាចរណ៍ជាដើម។ ប៉ុន្តែមានរឿងខ្លះ​ដែល​អ្នកគួរ​តែដឹងមុន ពេលសម្រេចចិត្តទៅបរិច្ចាកឈាមដូចជា៖   មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែអាចបរិច្ចាកឈាមបានទេ ផ្អែកទៅលើតម្រូវការដូចជា មានអាយុយ៉ាងហោចណាស់ ១៧ឆ្នាំទើបអាចបរិច្ចាកឈាមបាន ហើយទម្ងន់ក៏ជា​កត្តាដ៏សំខាន់ដែរ។ អ្នកបរិច្ចាកឈាមទាល់តែមានសម្ពាធឈាមចាប់ពី ១០០/៧០ ទៅ ក្រោម ១៨០/១០០។ ចំពោះគ្រាប់ឈាមវិញក៏ត្រូវតែគ្រប់ចំនួនដែរ ទើបគេយកប្រើប្រាស់បាន។ ចំពោះស្រ្តីវិញ ទាល់តែគ្មានផ្ទៃពោះ។ ក្រោយបរិច្ចាកឈាមរួច ទាល់តែមានការប្រឈមមុខតិចតួចបំផុត ការប្រឈមមុខដោយសារតែការបរិច្ចាកឈាមមានដូចជា

ផ្លែ​ចេក​មានអត្ថប្រយោជន៍ច្រើនដល់សុខភាព តែក៏មានហានិភ័យខ្លះដែរ

ផ្លែ​ចេក គឺ​ផ្លែឈើ​ដែលគ្នាយើងជាច្រើន​​និយម​ញ៉ាំ​ហើយ​ថែមទាំង​ជា​ប្រភព​សារធាតុ​ចិញ្ចឹម​ចាំបាច់​សម្រាប់​សុខភាពយើង​ទៀត​ផង​។ អត្ថបទ​នេះ​នឹង​បង្ហាញ​ពី​អត្ថប្រយោជន៍​របស់​ផ្លែ​ចេក​ចំពោះ​សុខភាព និង​ហានិភ័យខ្លះៗផង​។ អត្ថប្រយោជន៍​សម្រាប់​សុខភាព ១.សម្ពាធ​ឈាម សមាគម​ជំងឺ​បេះដូង​អាមេរិក (AHA)បាន​លើក​ទឹក​ចិត្ត​ឲ្យ​កាត់​បន្ថយ​អាហារ​ដែល​មាន​ជាតិ​ប្រៃ ឬសូដ្យូម និង​ងាក​មកញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ប៉ូតាស្យូម​វិញ។ ប៉ូតាស្យូម​អាច​ជួយ​គ្រប់គ្រង​សម្ពាធ​ឈាម​ និង​កាត់​បន្ថយ​សម្ពាធ​ក្នុង​ប្រព័ន្ធ​សរសៃ​ឈាម​បេះដូង ដែលប៉ូតាស្យូមនេះមាន​ច្រើន​នៅ​ក្នុង​ផ្លែចេក។​ ២.ជំងឺហឺត ការសិក្សា​មួយ​នៅ​ឆ្នាំ​២០១៧​ បាន​ផ្តល់​យោបល់​ថា ​ញ៉ាំ​ចេក​អាច​ជួយ​បង្ការ​អាការៈ​ពិបាក​ដកដង្ហើម​របស់​ក្មេង​ដែល​មាន​ជំងឺ​ហឺត ដោយសារ​តែ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ និង​ប៉ូតាស្យូម​ដែល​មាន​ក្នុង​ផ្លែ​ចេក។ ប៉ុន្តែ​ការ​រក​ឃើញ​ត្រូវ​ការ​សិក្សា​បន្ថែម​ទៀត​ដើម្បី​ឲ្យ​កាន់តែ​ប្រាដក​។ ៣. ជំងឺ​មហារីក ការ​ស្រាវ​ជ្រាវ​បាន​លើក​ឡើង​ថា​ Lectin ដែល​ជា​ប្រូតេអ៊ីន​មាន​ក្នុង​ផ្លែ​ចេក

មិនបាច់​អៀន​ខ្មាស ព្រោះ​វា​សំខាន់​! រឿង​អាថ៌​កំបាំង​ទាំង​នេះ អាច​​ជួយ​​ស្រ្តី​​ឲ្យ​ថែ​រក្សា​​សុខភាព​​ទ្វារ​មាស​បាន​ល្អ​

ទ្វារមាសស្រ្តីគឺជាសាច់ដុំរាងដូចបំពុងដែលតភ្ជាប់មាត់ស្បូន ទៅកាន់បបេរទ្វារមាសខាងក្រៅ។ បរបេរទ្វារមាស​ខាងក្រៅ​នេះ គឺជាអ្វីដែលអ្នកមើលឃើញ ដោយវាមានបបេរធំ និងតូច សេរ និងបង្ហួរនោមផងដែរ។ ទោះបីជាយ៉ាង​ណាក៏ដោយ មានរឿងខ្លះដែលស្រ្តីគ្រប់រូបគួរដឹងអំពីសុខភាពទ្វារមាសរបស់ខ្លួន ហើយក៏ជារឿងដែលទ្វារមាស​ចង់ឲ្យ​អ្នកដឹងផងដែរដូចជា៖ ការហូរទឹករំអិលតាមទ្វារមាសមិនមែនជារឿងចម្លែកឡើយ តើវាហូរច្រើនពេកមែនទេ? វាមិនមានចំនួនទឹករំអិលទ្វារមាសណាមួយដែលបញ្ជាក់ថាធម្មតាឡើយ តែវាប្រហែលជា​ប្រែប្រួលអាស្រ័យទៅតាមវដ្តរដូវរបស់អ្នកទៅវិញទេ។ ក្នុងពាក់កណ្តាលនៃការមកវដ្តរដូវ ការបញ្ចេញទឹករំអិលអាច​នឹងកើនឡើង ហើយជាទូទៅមានលក្ខណៈថ្លា និងស្អិតដូចស៊ុតផ្នែកសៗអ៊ីចឹង។ រឿងនេះក៏ជំរុញដល់ការធ្វើចលនារបស់មេជីវិតឈ្មោលចូលទៅក្នុងទ្វារមាស មាត់ស្បូន និងស្បូនដើម្បីបង្កកំណើត​ដែរ។ សម្រាប់ពេលវេលាក្រៅពីនេះ ទឹករំអិលអាចមានលក្ខណៈខាប់ និងសជាង។

អ្នកខ្លះមានប្រតិកម្មញ៉ាំស៊ុតមិនបាន តើគួរធ្វើម៉េច?

គ្រប់គ្នា​បាន​ដឹង​ហើយ​ថា​​ស៊ុត​ក៏​ជា​គ្រឿង​ផ្សំ​សម្រាប់​អាហារជា​​ច្រើន​មុខ​​មិន​ថា​រសជាតិ​ប្រៃ​ ឬ​ផ្អែម ហើយ​ចុះ​​បើ​​យើង ឬកូន​យើង​ញ៉ាំ​ស៊ុត​អត់​បាន​ដោយ​សារ​ប្រតិកម្ម​​វិញ គួរ​ធ្វើ​យ៉ាង​ម៉េច​ទៅ? ១– អ្វី​ទៅ​ជា​ការ​ប្រតិកម្ម​ជាមួយ​ស៊ុត? ប្រតិកម្ម​ជាមួយ​ស៊ុត គឺ​ជាការ​ប្រតិកម្ម​អាហារ​មួយ​ប្រភេទ​ដែល​រាងកាយ​ឆ្លើយ​តប​​ខ្លាំង​​ពេក​​នៃ​ប្រព័ន្ធ​​ការពារ​​ទៅ​​នឹង​​សមាសធាតុ​​នៅ​ក្នុង​​អាហារ​​ពោល​​គឺ​​ផ្នែក​​ពណ៌​​លឿង​​​ស៊ុត​ ឬ​ផ្នែក​ពណ៌​ស។ ការ​ប្រតិម្ម​នេះ​អាច​​បណ្តាលឲ្យ​​មាន​រោគ​សញ្ញា​​ធ្ងន់​ធ្ងរ​​​​មួយ​ចំនួន​ដែរ​។ Anaphylaxis ជា​ករណី​ធ្ងន់​ធ្ងរ​​ដែល​​ត្រូវ​​ការ​សង្គ្រោះ​​បន្ទាន់ ​និង​ព្យាបាល​ដោយ​​អេពីនេហ្វ្រីន។ ជា​ធម្មតា​ប្រព័ន្ធ​ការពារ​​ប្រឆាំង​​នឹង​​ពពួក​​មេរោគ​ និង​បញ្ហា​ផ្សេងៗ តែ​ពេល​នេះ​វា​បែរ​ជា​ប្រឆាំង​ទៅ​ប្រូតេអ៊ីន​នៃ​ស៊ុត​​ដោយ​​ប្រើ​អង់​ទីករ ​ហាក់​បី​ដូច​​ជា​អាច​មាន​គ្រោះ​ថ្នាក់​ដល់​រាង​កាយ​យើង​អ៊ីចឹង​។ ប្រតិកម្ម​នេះ​​អាច​​កើត​​ឡើង​​យ៉ាង​ឆាប់​​រហ័ស​ ឬ​រហូត​ដល់​ពីរ​​បី​​ម៉ោង​ក៏​មាន​។ ២– រោគ​សញ្ញា អ្នក​ដែល​មាន​ប្រតិកម្ម​ជាមួយ​ស៊ុត​មាន់ ក៏​អាច​ប្រតិកម្ម​ជាមួយ​ស៊ុត​ផ្សេងៗ​ទៀត​ផងដែរដូច​ជា​ ស៊ុត​ក្ងាន ស៊ុត​ទា ស៊ុត​ក្រួច​ជា​ដើម។ ក្រោយ​ពេល​ញ៉ាំ​រួច យើង​អាច​នឹង​មាន​រោគ​សញ្ញា​ដូច​ខាង​ក្រោម៖

ធ្លាប់លឺបទចម្រៀង តែមិនស្គាល់ចំណងជើងនិងទំនុកច្រៀង? ឥឡូវនេះ គ្រាន់តែគ្រហឹមដាក់កម្មវិធី Google វានឹងអាចស្គាល់ភ្លាម (មានវីដេអូ)

បរទេស៖ វាតែងតែកើតមានគ្រប់ពេល នៅពេលបទចម្រៀងមួយបទកំពុងបន្លឺសំឡេងក្នុងខួរក្បាលរបស់អ្នក ហើយអ្នកព្យាយាមគ្រហឹមតាមបទចម្រៀងនោះទៅកាន់មិត្តភក្ដិរបស់អ្នក ដើម្បីឲ្យពួកគេជួយប្រាប់ពីចំណងជើង។ អ្នកនៅតែគិតពីបទចម្រៀងនោះ រហូតដល់ពេលអ្នកបានលឺបទចម្រៀងមួយបទនោះម្ដងទៀត នៅតាមទីសាធារណៈ។ ឥឡូវនេះ កម្មវិធី Google មានវិធីថ្មីក្នុងការកំណត់អត្តសញ្ញាណបទចម្រៀង សម្រាប់អ្នក។ អ្នកអាចគ្រហឹម ច្រៀង ឬហួចតាមបទចម្រៀង ទៅកាន់ទូរសព្ទរបស់អ្នក។ យ៉ាងណាមិញ បច្ចេកវិទ្យាក្នុងការស្វែងរកសំឡេងដែលត្រូវជាមួយទិន្នន័យនៃបទចម្រៀងនានា តាមរយៈការច្រៀង គ្រហឹម និងហួចជំនួសឲ្យការប្រើប្រាស់ទំនុកច្រៀងតែឯង បានកើតមានជាងមួយទសវត្សរ៍កន្លងមកហើយ នៅក្នុងកម្មវិធី SoundHound តាំងពីឆ្នាំ២០០៩។

ឃើញគេស៊ែរពេញហ្វេសប៊ុក ថានឹងនាំសំណាង? តើរឿងពិត ជាអ្វីពិតប្រាកដ?

យល់ដឹង៖ មិនមែន​មាន​តែ ​កម្ពុជា​នោះទេ​ដែល​នាំ​គ្នា​ភ្ញាក់​ផ្អើល ធ្វើ​ការ​ចែក​រំលែក​ នៅរូប​ភាព​នៃ​តុក្កតា ​ដែល​គ្រប់​គ្នា​យល់​ថាជា ​ម្រិញ​គង្វាល​នេះ តែ​នៅ​លើបណ្តាញសង្គម ​នៅ​ជុំវិញ​ពិភព​លោក កំពុងតែ​ជឿជាក់ ​លើ​តុក្តតានេះ​ថា​អាចមាន​ថាម​ពល​នាំនៅ ​លាភសំណាងនិង ​ធ្វើ​ការ​​ផ្លាស់​ប្តូរ ​​ព្រេងវាសនារបស់​ពួកគេ បាន​រហូត​ដល់ ទៅ​៩០ភាគ​រយ​។ តែ​ការពិតទៅ ​តុក្តតា​ដែល​អ្នកគ្រប់​គ្នា ​យល់​ថា​មាន​ថាម​ពល​អាច​នាំនៅលាភសំណាង​  និងហៅថាជា​ម្រិញ​គង្វាល​នេះ​គឺ​មាន​ឈ្មោះថា​Polymer Clay ធ្វើ​ឡើង​ពី​ដីអិដ្ឋ និង​លក់​ដោយ ​អ្នកស្រី​Katrushova Tatyana ​នៅក្នុង​ប្រទេស​រុស្សី តាំង​តែ​ពី ឆ្នាំ​២០១៤​មក​ម្ល៉េះ។

ពេលជាតិស្រាចូលខ្លួន មនុស្សយើង និយាយត្រង់?

យល់ដឹង៖ អ្នក​ដែល​ចំណាយ ពេល​ភាគ​ច្រើនលើ ការ​ជួប​ជុំមិត្ត​ភក្តិហើយ ចូល​ចិត្ត​​ទទួល​ទាន ​នៅ​គ្រឿង​ស្រវឹង​នឹង​ដឹង​ច្បាស់​ថា ​នៅពេល​ដែលជាតិ​ស្រា ចាប់ផ្តើម​ជ្រៀប​ចូល​ក្នុង​ខ្លួន នោះ​រឿង​សម្ងាត់​ទាំង​អស់​ដែល​លាក់ ​នៅក្នុង​ចិត្ត​ទាំងឡាយ ក៏អាច​នឹង​ត្រូវ​បែក​ធ្លាយ​អស់​គ្មាន​សល់​ផងដែរ​​​។ នេះ​ក៏ព្រោះ​តែ ​ជាតិអាល់កុលបាន​ចូល​ទៅ រារាំងប្រព័ន្ធបញ្ជូនសរសៃ​​​ប្រាសាទកណ្តាល​ និង​សញ្ញា​នៅ​ខាងក្នុង​ខួរក្បាល ដែល​ភាគច្រើន វាមាន​ផលប៉ះពាល់​ដល់​ការ​គ្រប់​គ្រងស្មារតី និង​កាត់បន្ថយ ​នៅការ​គ្រប់​គ្រង​សកម្មភាព​របស់ពួកគេ​​​។ អ្នក​អាចសង្កេត​មើល ​មនុស្ស​ភាគ​ច្រើន​ នៅ​ពេលស្រវឹង ​ពួកគេនឹង​ស្រែក ច្រៀង ដោយ​មិន​ដឹង​ខ្លួន​។ ជា​លទ្ធផល​