តើអ្នកខ្លាចអី ក្នុងឆាកជីវិត? តែវាអាចដឹង ពីចរិតពិតអ្នកបាន

ភាពភ័យខ្លាចគឺជាធម្មជាតិរបស់មនុស្សគ្រប់ៗរូប ដែលវាជាផ្នែកមួយនៃអារម្មណ៍ ដែលសុទ្ធសឹងតែមានភាពភ័យខ្លាចខុសៗគ្នាឬ ដូចៗគ្នា អាស្រ័យទៅចិត្តគំនិត ការយល់ឃើញនិង អារម្មណ៍ផងដែរ។ ជាការពិតណាស់ ដោយសារតែការយល់ឃើញនិង ការគតិរបស់មនុស្សគឺភាគច្រើនមានលក្ខណៈខុសគ្នាបែបនេះហើយ ទើបធ្វើឲ្យអ្នកចិត្តវិទ្យាបានបើកការស្រាវជ្រាវទៅលើចិត្តគំនិតមនុស្ស ដែលមនុស្សជាច្រើនសុទ្ធតែមិនបានដឹងនោះទេថា វាសុទ្ធសឹងតែមានអត្ថន័យដែលបង្ហាញ ពីអត្តចរិករបស់មនុស្សបាន។ ដោយឡែកថ្ងៃនេះយើងសូមលើកយក ប្រធានបទដែលបង្ហាញ ពីភាពភ័យខ្លាចចំនួន១០ប្រភេទរបស់មនុស្សដែល អាចបញ្ជាក់ពី បុគ្គលិកលក្ខណៈនិង ចិត្តគំនិតរបស់ពួកគេបានខ្លះផងដែរ។ តោះតើក្នុងចំណោមចំណុចទាំង១០ខាងក្រោមនេះតើអ្នកខ្លាចអ្វីជាងគេ៖ ១.ខ្លាចទីធ្លាចង្អៀត អ្នកគឺជាមនុស្សដែលប្រាជ្ញានិង ជាមនុស្សឆ្លាតម្នាក់ ជាពិសេសអ្នកយល់ច្បាស់នូវអ្វីដែលត្រូវធ្វើ។

គួរប្រុងប្រយ័ត្ន! អាហារទាំង ៤ប្រភេទនេះ អាចបង្កគ្រោះថ្នាក់បំផុតសម្រាប់រាងកាយរបស់អ្នក

អាហារមានជាតិខ្លាញ់ធ្វើឱ្យថ្លើមមានបញ្ហា ខណៈអាហារឆៅនិងអាហារត្រជាក់ក៏ងាយបង្កឱ្យមានជំងឺរលាកក្រពះនិងឈឺពោះផងដែរ។ ដើម្បីថែរក្សាសុខភាពឱ្យបានល្អអ្នកគួរតែដឹងពីអ្វីដែលអាចបង្កគ្រោះថ្នាក់ដល់រាងកាយ។ សរីរាង្គខាងក្នុងនីមួយៗមានការភ័យខ្លាចចំពោះអាហារ៖ ១. ខ្លាញ់បំផ្លាញថ្លើម ជំងឺថ្លើមមិនត្រឹមតែលេចឡើងចំពោះមនុស្សធាត់ប៉ុណ្ណោះទេថែមទាំងមនុស្សស្គមទៀតផង។ ជំងឺនេះអាចជាសះស្បើយ ប៉ុន្តែបើមិនប្រយ័ត្នទេជំងឺនេះនឹងវិវឌ្ឍន៍បណ្តាលឱ្យខូចខាតដល់រាងកាយ។ បន្ទាប់ពីនោះជំងឺនេះអាចវិវត្តន៍ទៅជាជំងឺក្រិនថ្លើមនិងមហារីកថ្លើម។ ២. អំបិលមិនល្អសម្រាប់បេះដូងទេ បេះដូងគឺជាសរីរាង្គសំខាន់បំផុតនៃរាងកាយមនុស្ស ប៉ុន្តែវាងាយនឹងរងគ្រោះណាស់នៅពេលដែលអ្នកបរិភោគតម្រូវការអំបិលលើស។ ប្រសិនបើបរិមាណអំបិលទទួលទានរាល់ថ្ងៃខ្ពស់ពេកមិនអាចរំលាយបានវានឹងនៅតែមាននៅក្នុងខ្លួន។ ទន្ទឹមនឹងនេះការកើនឡើងសម្ពាធឈាមនឹងធ្វើឱ្យមានបន្ទុកដល់បេះដូងបណ្តាលឱ្យមានជំងឺបេះដូងនិងសរសៃឈាម។ ៣. អាហារឆៅនិងត្រជាក់គឺមិនល្អសម្រាប់ក្រពះ ក្រពះចូលចិត្តស្ងួតហើយស្អប់ត្រជាក់។ អាហារឆៅនិងត្រជាក់ងាយបង្កឱ្យមានជំងឺរលាកក្រពះ, ឈឺពោះ, រាគនិងជំងឺក្រពះពោះវៀនផ្សេងទៀតបន្ទាប់ពីរលាកក្រពះ។ ប្រសិនបើរាងកាយរបស់អ្នក ញ៉ាំអាហារត្រជាក់ច្រើនពេកនឹងធ្វើឱ្យចុះខ្សោយនៃសុខភាពក្រពះ។ សម្រាប់មនុស្សនៅពេលដែលអាកាសធាតុប្រែប្រួលអ្នកគួរតែផឹកទឹកក្តៅល្មមបន្ថែមដើម្បីពង្រឹងក្រពះ។ ៤.

តើក្នុងមួយជីវិត​ បុរស​អាចបញ្ចេញទឹកកាមប៉ុន្មានលីត្រ?

ការសិក្សាវិទ្យាសាស្រ្ត​បាន​រកឃើញថា ជាទូទៅ ពេញ​មួយជីវិត​ បុរស​ម្នាក់មាន​លទ្ធភាព​បញ្ចេញទឹកកាម ៥៣ លីត្រ ឬប្រមាណ ៧ ២០០ ដង។ ជាមួយ​គ្នា​នេះដែរ នេះគឺ​ស្ថិតិ​មួយចំនួន​ទាក់ទង​នឹងមេជីវិត​របស់​បុរស៖ – ចំនួន​ទឹកកាម​ដែល​បាន​បាញ់​បញ្ចេញ​ម្ដង​មាន​បរិមាណ ពី១ ទៅ២ ស្លាបព្រា​កាហ្វេ។ – បុរស​អាច​សម្រេចកាមដោយខ្លួនឯងបានជា​មធ្យម ២០០០ ដង ក្នុង​មួយជីវិត។ – ល្បឿន​ការបាញ់​​ទឹកកាម ជា​មធ្យម ៤៥

ត្រៀមចិត្តទៅ! សញ្ញា​ទាំង៥​ សន្និដ្ឋាន​ថា​មិត្ត​ប្រុស​អ្នក​ អស់​ចិត្ត​ស្រលាញ់​អ្នក​ទៀតហើយ

ស្នេហា៖ អ្នក​ប្រាកដ​ជា ​ឈឺចាប់​ខ្លាំង​ណាស់​ហើយ​នៅពេល​ដែល​​​បាន​ដឹង​ថា ​ខ្លួន​ឯងកំពុងតែ​មាន ​ទំនាក់​ទំនង​ជាមួយ ​មនុស្ស​ប្រុស​ម្នាក់​ដែល​មិន​មាន ​នៅក្តីស្រលាញ់សេសសល់​ ​ឲ្យ​អ្នកតទៅទៀតនោះ ​តែ​យ៉ាងណាក៏អ្នក ត្រូវ​តែ​រៀន​ប្រឈមមុខ​នឹង​ការ​ពិត​បើ​ទោះបីជានៅមានចិត្ត​ស្រលាញ់ ​គេខ្លាំងយ៉ាងណាក៏ដោយ។ កុំនៅអាលោះ​អាល័យ​យូរពេក​ នាំ​តែ​ធ្វើ​ឲ្យខ្លួន​ឯង កាន់តែ​ឈឺចាប់ និង​អស់​តម្លៃតែប៉ុណ្ណោះ​។ ប្រសិនបើ​អ្នក ​បាន​ឃើញ​ដៃគូរ​របស់​អ្នក ​បង្ហាញ​នៅ​កាយ​វិការប្លែក​ៗ និង​សោះ​កក្រោះ ​ខុស​កាលពីមុនហើយ ត្រូវ​រៀន​ស្វែងយល់​ពី ​កាយវិការ​ទាំងនោះ​ ​​​មុន​ពេល​ដែល​គេ មក​និយាយ​ប្រាប់​អ្នក​ដោយ​ត្រង់​ថា ​គេឈប់​ស្រលាញ់​អ្នក​ តទៅទៀត​ហើយ។

ឱសថធម្មជាតិទាំង ៦មុខនេះ ងាយរក និងអាចជួយឱ្យសក់ស្អាតបាន!

សក់ គឺជាផ្នែកមួយជួយបង្កើនសម្រស់ សម្រាប់សុភាពបុរសសុភាពនារី។ ចុះបើសក់មានបញ្ហា! តើគួរដោះស្រាយតាមវិធីណា? នេះនែក៎! មកមើលឱសថធម្មជាតិទាំងប៉ុន្មានមុខនេះមើល៍! ងាយរកបាននៅលើទីផ្សារ និងគ្រប់ទីកន្លែង ងាយស្រួលអនុវត្តដោយខ្លួនឯងទៀតផង ហើយមិនប៉ះពាល់សុខភាពស្បែកក្បាល និងសសៃសក់ ជួយធ្វើឱ្យសក់លោកអ្នកស្រស់ស្អាត ភ្លឺរលោង មានទម្ងន់រស់រវើកក្នុងរយៈពេលខ្លី៖ ១. ទឹកក្រូចសើច៖ ផ្សំឡើងពីផ្លែក្រូចសើច និងទឹកស្អាត ១លីត្រប៉ុណ្ណោះក៏ជួយធ្វើឱ្យសក់ មានសភាពភ្លឺរលោងស្អាតបានដែរ។ • គ្រឿងផ្សំមានដូចជា៖ ផ្លែក្រូចសើច ១គីឡូក្រាម ទឹកស្អាត

បុរសថៃ មុខមាត់ហ្សីន ប្រហែលជា លែងមានលើលោកនេះ អស់ហើយ!

ថៃ៖ មិនចាំបាច់រងចាំ ជាតិក្រោយ ប្រាថ្នាចង់បានសម្រស់ស្អាត នោះទេ គឺធ្វើជាតិនេះ តែម្ដង ដែលនេះ ជាឧទាហរណ៍ ជាក់ស្ដែងស្រាប់ ដែលមនុស្ស សម័យថ្មី តែងតែ ផ្លាស់ប្ដូរមុខមាត់ យ៉ាងរហ័ស ក្នុងពេល តែពព្រិចភ្នែកនោះ។ យ៉ាងណាមិញ បុរសសង្ហារជនជាតិថៃ ដែលគេស្គាល់ឈ្មោះថា Babapan វ័យ ២៥ឆ្នាំ បានសម្រេចចិត្ដ ផ្លាស់ប្ដូរមុខមាត់ ពីកំណើត

វិធីងាយៗទាំង៥ ដែលអាចជួយថែរក្សាសម្រស់ របស់អ្នកអោយនៅក្មេងជាងវ័យ

ជាធម្មតា ការថែរក្សាសម្រស់របស់អស់លោកអ្នក តែងតែជៀសមិនផុតពីការប្រើម្សៅលាបមុខ ហ្វូមលាងមុខ និង មានលេទ្រនាប់ផ្សេងៗដែលអាចជួយ បិទបាំង នូវស្នាមមុន និងមានភាពជ្រាវជ្រួញ នៅពេលដែលអ្នក មានវ័យចំនាស់បន្តិច។ ដូច្នេះហើយ សំរាប់ថ្ងៃនេះផងដែរ ខ្មែរឡូតក៏សូមលើកយកមកនូវ វិធីងាយៗ ក្នុងការថែរក្សាសម្រស់ របស់អ្នកអោយនៅក្មេង ជាងវ័យ មកចែកជូនប្រិយមិត្ត។ សូមប្រិយមិត្តមកធ្វើការអានអត្ថបទខាងក្រោមនេះទាំងអស់គ្នា។   វិធីទី១ ជៀសវាងការជក់បារី៖ បើសិនជាអ្នកកំពុងតែបន្តការជក់បារី ហើយបើសិនជាអ្នក

រន្ធត់ចិត្តណាស់ Chef រិទ្ធី ទទួលមរណភាពមុននេះបន្តិច តែនៅដាក់អុកស៊ីសែនសិន ដើម្បីពន្យាពេល កុំឲ្យឆុង!

ដោយសារតែមុននេះ Chef រិទ្ធី គាត់អាចនៅបាន ដោយសារតែ អុកស៊ីសែន ដែលគ្រូពេទ្យបានដាក់តែប៉ុណ្ណោះ តែនៅពេល ដកចេញពេលណា គាត់នឹងលែងនៅលើលោកយើងនេះទៀតហើយ។ ជាមួយគ្នានោះដែរ គណនីហ្វេសប៊ុករបស់បងស្រីម្នាក់ ដែលអះអាងថា គ្រួសារបងស្រី រាប់អានជាមួយChef រិទ្ធី ដូចបងប្អូន បានសរសេរថា Chef រិទ្ធី បានទទួលមរណភាពមុននេះបន្តិច ហើយពេលនេះ ភរិយារបស់លោក ក៏កំពុងរៀបចំដំណើរ និងយកChef រិទ្ធី ទៅគេហដ្ឋាន

អ្នក​ខ្លះថាមាន​​កូនទោលមិនល្អទេ តែបើដឹងរឿងទាំងនេះអាចនឹង​ប្ដូរការគិត

សព្វ​ថ្ងៃ​នេះ​ គូ​ស្វាមីភរិយា​ជា​ច្រើន​បាន​ជ្រើស​រើស​មាន​កូន​ត្រឹម​តែ​មួយ​ប៉ុណ្ណោះ​។​ តើប៉ាម៉ាក់​​ដែល​សម្រេច​ចិត្ត​បែប​នេះ​ជា​មនុស្ស​​​អាត្មា​និយម​មែន​ទេ​? វា​ពិបាក​នឹង​វិនិច្ឆ័យ​ថា​​អ្នក​ទាំង​នោះ​​ខុស​ឬ​អត់​ណាស់​។​ នៅ​ក្នុង​អត្ថ​បទ​នេះ​គ្នា​យើង​​អាច​នឹង​រក​ឃើញ​ហេតុ​ផល​ខ្លះៗ​ដែល​ប៉ាម៉ាក់​​មួយ​ចំនួន​ជ្រើស​រើស​មាន​កូន​តែ​មួយ​គ្រាប់​ ហើយ​ប្រហែល​គ្នា​យើង​​អាច​នឹង​ឈាន​ទៅ​ដល់​ការ​សម្រេច​ចិត្ត​ដូច​គ្នា​ផង​ដែរ​។​ ១– កសាងសម្ព័ន្ធភាពកាន់តែមានន័យខ្លាំងឡើង ការ​កសាង​សម្ព័ន្ធ​ភាព​ ជា​រឿង​សំខាន់​សម្រាប់​មនុស្ស​គ្រប់​គ្នា​មិន​ថា​នរណា​ឡើយ​។​ ខណៈ​ដែ​ល​កុមារ​ដទៃ​ទៀត​មាន​បងប្អូន​បង្កើន​ដើម្បី​លេង​ជាមួយ​ ក្នុង​នាម​ជា​កូន​ទោល​តែ​ម្នាក់​ កូនយើង​​នឹង​កាន់​តែ​ផ្តោត​ខ្លាំង​ទៅ​លើ​ការ​ធ្វើ​បែប​នោះ​ ដោយ​កូន​នឹង​​​ប្រឹង​ស្វះ​ស្វែង​រក​មិត្ត​ភ័ក្តិ​ដែល​មិន​ចាំ​បាច់​ត្រូវ​តែ​ជាប់​សាច់​ឈាម​នឹងខ្លួន​​ឡើយ​ ដើម្បី​ក្លាយ​ជា​បង​ប្អូន​បង្កើត​របស់​ពួក​គេ​។​ មាន​ពេល​ខ្លះ​ សម្ព័ន្ធ​ភាព​នេះ​ត្រូវ​បាន​ប្រកាន់​យក​មែន​ទែន​មិន​លេង​សើច​ ហើយ​ត្រូវ​បាន​ធ្វើ​ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ទៀត​ផង​​​ ហើយ​នេះ​គឺ​ជា​ឱកាស​សម្រាប់​កូនយើង​​ក្នុង​ការ​បង្កើត​ឲ្យ​មាន​នូវ​ភាព​ចាស់​ទុំ​ ​ដែល​ក្មេង​ផ្សេង​​ទៀត​អាច​នឹង​មិន​មាន​។​ ២– អារម្មណ៍សមភាពនៅក្នុងផ្ទះ ការ​ដែល​យើង​ធ្វើ​ជាប៉ាម៉ាក់​​របស់​កូន​ទោល ​មាន​ន័យ​ថាយើង​​មិន​គ្រាន់​តែ​ជា​ឳពុក​ម្តាយ​របស់​គេ​ប៉ុណ្ណោះ​ទេ​ តែ​ថែម​ទាំង​ជា​មិត្ត​ភ័ក្ត​របស់​គេ​ទៀត​ផង​។​ យើង​គួរ​​បង្រៀនកូន​ឲ្យ​​ចេះ​គោរព​មនុស្ស​ធំឲ្យ​បាន​ត្រឹម​ត្រូវ និង​ឲ្យ​កូន​​​ដឹង​ថា​កូន​អាច​នឹង​ទទួល​ការ​គោរព​​វិញ​ដោយ​របៀប​ម៉េច។ ឧទាហរណ៍​ យើង​អាច​សួរ​យោបល់ពី​កូន​អំពី​ការ​ដើរ​លេង​ដោយ​យក​អាហារ​ទៅ​ហូប​​នៅ​​ខាង​ក្រៅ​​ផ្ទះ​នៅ​ចុង​សប្តាហ៍​ ឬ​ជម្រើស​ក្នុង​ការ​តុប​តែង​ផ្ទះ​របស់​យើង​​

​មូលហេតុ​ នាង​ចាកចេញ​ពីអ្នក ទោះបី​នា​ងស្រលាញ់​អ្នកខ្លាំងក៏ដោយ

ស្នេហា៖​ អ្នក​នឹង​បាត់​បង់​ មនុស្សស្រី​ដែល​អ្នកស្រលាញ់​​ម្តង​បន្តិច​ៗ ប្រសិនបើ​អ្នក​នៅតែមិន ​អើ​ពើ​អំពី​សកម្មភាព​របស់ ​អ្នក​ចំពោះ​នាង​បន្ត​ទៅទៀត ហើយមិនយូរមិន​ឆាប់ ​នាង​​ក៏នឹង​សម្រេច​ចិត្ត ​ចាកចេញ​ពីអ្នកបើ​ទោះបីជា​ នៅពេល​នេះ​នាង​កំពុង​តែ​មាន​ចិត្ត​ស្រលាញ់ ​អ្នក​ខ្លាំង​យ៉ាង​ណា​ក៏ដោយ។ នាម​ជា​សង្សារនឹង​គ្នា​តែ ធាតុពិត​ដូច​ជា​អ្នក​ដទៃ សកម្មភាព​សោះកក្រោះ ពេលព្រឹក​គ្មាន​សារ​Good Morning ពេលយប់​ឡើង​ នាងក៏ត្រូវ​ចូល​គេង​ដោយ​ខ្លួនឯង ព្រោះមិនរំពឹង​ថា​នឹ​ង ទទួល​បាន​សារ​ពី មនុស្ស​ដែល​នាង​ស្រលាញ់​។ នាង​មិន​ដែល​ទទួលបាន ​ការ​ខល​ពីអ្នក ​សួរ​ពី​សុខទុក្ខ​របស់​នាង ​ថា​នាង​យ៉ាង​មិច​ដែរ? តើ​នាង​គេង​ហើយឬនៅ?