ផលប្រយោជន៍ច្រើនណាស់ បានមកពីការបរិភោគត្រប់វែង!

ត្រប់វែងមិនត្រឹមតែមានរសជាតិឆ្ងាញ់នោះទេ ប៉ុន្តែកាលពីថ្មីៗនេះមានការស្រាវជ្រាវមួយចំនួនបានបង្ហាញថា ត្រប់វែងមានសារធាតុចិញ្ចឹមច្រើនណាស់សម្រាប់អ្នកបរិភោគ។ ខាងក្រោមនេះគឺជាផលប្រយោជន៍ទាំង១០ដែលត្រប់វែងអាចផ្តល់ឲ្យសុខភាពអ្នកបាន៖ ១. សុខភាពបេះដូង ត្រប់វែងពោរពេញទៅដោយជាតិសរសៃ(Fiber) និងវីតាមីនជាច្រើនរួមមានវីតាមីន B1 B3 B6 C K និងសារធាតុ phytonutrients ទៀតផង។ ដោយសារសារជាតិទាំងនេះទើបធ្វើឲ្យត្រប់វែងក្លាយជាអ្នកសង្គ្រោះសរសៃឈាមបេះដូង ហើយបើសិនជាអ្នកបរិភោគវាឲ្យបានទៀងទាត់  នោះអ្នកនឹងអាចកាត់បន្ថយហានិភ័យ នៃជំងឺបេះដូងផងដែរ។ ២. ប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក សារជាតិ Delphinidin ដែលមាននៅក្នុងត្រប់វែងអាចជួយការពារកោសិកាពីការខូច

អាហារពេលព្រឹក ទាំង៥មុខ ដែលគួរតែចៀសវាង ព្រោះវាអាច បណ្តាលឱ្យអ្នកធាត់បាន!

អាហារពេលព្រឹករាប់ចាត់ទុកថាជាអាហារមួយពេល ដែលមានសារៈសំខាន់បំផុតចំពោះសុខភាពមនុស្សគ្រប់វ័យ។ ជាពិសេសសុភាពនារីទាំងឡាយ ដែលប្រាថ្នាចង់បានរាងស្រស់ស្អាតគួរជាទីបេតី  សូមកុំមើលរំលងវាឱ្យសោះណា។ ពិតណាស់ថា អាហារពេលព្រឹកមិនអាចខ្វះបានឡើយសម្រាប់សុខភាព តែបើអ្នកបរិភោគវាខុសប្រភេទ ឬមិនត្រឹមត្រូវទេនោះ  អ្នកច្បាស់ជាមិនបានទទួលផលប្រយោជន៍អ្វីត្រឡប់មកវិញឡើយ ហើយថែមទាំងអាចបណ្តាលឱ្យមានរូបរាងធាត់លើសទម្ងន់ទៀតផង។ ដូច្នេះថ្ងៃនេះយើងមកស្គាល់ ប្រភេទអាហារទាំង៥មុខ ដែលគួរតែចៀសវាងឱ្យឆ្ងាយ ព្រោះវាអាចបណ្តាលឱ្យអ្នក ធាត់បានដោយមិនដឹងខ្លួន ក្រោយពេលដែលញ៉ាំវាចូលទៅរៀងរាល់ព្រឹក៖ ១. គ្រាប់ធញ្ញជាតិ៖ មនុស្សមួយចំនួន គិតថាអាហារពេលព្រឹកគួរតែញ៉ាំគ្រាប់ធញ្ញជាតិ លាយជាមួយនឹងទឹកដោះគោ  ឬផលិតផលដែលចម្រាញ់ចេញពីគ្រាប់ធញ្ញជាតិនានា ប៉ុន្តែអត់ទេ កាលណាអ្នកញ៉ាំរបស់ទាំងនេះ ឡូកឡំចូលគ្នាច្រើនមុខពេក

អាហារ ដែលអ្នកត្រូវនិយាយថា «ទេ» ជាបន្ទាន់ បើមិនចង់ ឡើងទម្ងន់លឿន!

មនុស្សអាចរស់បានគឺដោយសារតែកាទទួលទានអាហារ ប៉ុន្តែគ្រប់អាហារទាំងអស់ មិនប្រាកដថា មានផលប្រយោជន៍ល្អចំពោះសុខភាពនោះទេ។  អាហារប្រភេទខ្លះបាន ធ្វើឱ្យយើងធាត់ទៅៗ ដោយមិនដឹងខ្លួន។ ដូច្នេះនារីៗម៉ាប់ៗដែលប្រាថ្នាចង់បាន រាងស្គម  ឬកំពុងតែសម្រកទម្ងន់ស្រាប់ សូមនិយាយថា «ទេ» ជាបន្ទាន់ចំពោះអាហារ ទាំង៦យ៉ាងដូចខាងក្រោមនេះ៖ ១.អាហារFast Foodគ្មានប្រយោជន៍៖ វាសម្បូរទៅដោយជាតិខ្លាញ់ជាច្រើន ចំណែកឯ នំប៉័ងវិញជាចំណីផ្អាប់ រាប់ចាត់ទុកថាជាអាហារគ្មានគុណប្រយោជន៍សម្រាប់ សុខភាពទេ។ គួរជ្រើសបរិភោគអាហារដែលចម្អិនដោយខ្លួនឯង និងបន្លែ ផ្លែឈើស្រស់ៗជាដើមទើបជាការល្អ។ ២.ភេសជ្ជៈផ្អែមៗ ឬគ្រឿងស្រវឹង៖ មានតែទឹកបរិសុទ្ធធម្មតា

ទិចនិក ធ្វើភេសជ្ជៈសុខភាពងាយៗ ដោយខ្លួនឯង ទទួលទានយ៉ាងណា ក៏មិនធាត់ដែរ!

ឥឡូវនេះមនុស្សប្រឈមមុខនឹងការថែទាំសុខភាពយ៉ាងធ្ងន់ធ្ងរ ព្រោះរបស់គ្រប់យ៉ាងគឹពោរពេញទៅដោយសារធាតុគីមី ដែលជាប្រភពនៃជម្ងឺនានា ដូចជាជម្ងឺបេះដូង ជម្ងឺដាច់សរសៃឈាមខួរក្បាល ជម្ងឺទឹកនោមផ្អែម និងសម្ពាធឈាមខ្ពស់-ល-។ ឯជាតិស្ករនៅក្នុងភេសជ្ជៈក៏ជារឿងមួយដ៏គួរឱ្យ បារម្ភណាស់ដែរ។ ជាធម្មតាយើងមិនត្រូវទទួលទានស្ករលើសពី៦ស្លាបព្រាកាហ្វេ ឬ២៤ក្រាម ក្នុងមួយថ្ងៃឡើយ ព្រោះវាអាចបម្លែងទៅជាជាតិខ្លាញ់ក្នុងរាងកាយទៅវិញ ហើយជាលទ្ធផលគឺមានកើតជម្ងឺធាត់លើសទម្ងន់ជាដើម។ ប៉ុន្តែកុំទាន់អស់សង្ឃឹម យើងមក ធ្វើភេសជ្ជៈទាំងបីមុខនេះញ៉ាំម្តងមើល ធានាថាឆ្ងាញ់ និងទទួលបាននូវ សុខភាពល្អទៀតផង ហើយទោះជាផឹកយ៉ាងណាក៏មិនងាយធាត់ដែរ៖ ១.ទឹកផ្លែព្នៅ៖ គឺជាឱសថទឹកភេសជ្ជៈម្យ៉ាង ដែលអាចជួយបន្ថយអាការទល់លាមក បំបាត់ភាពអស់កម្លាំង និងអាការៈក្រហាយទ្រូងបានយ៉ាងល្អ។

រោគសញ្ញាទាំង ១១ នៃជំងឺបេះដូង ដែលអ្នកត្រូវតែដឹង

មិនមែនបញ្ហាជំងឺបេះដូងទាំងអស់ សុទ្ធតែមានសញ្ញាព្រមានច្បាស់លាស់ទេ។ ក៏មិនមែនជាអាការៈ ដូចដែលយើងឃើញនៅក្នុងខ្សែភាពយន្ដនោះដែរ។ រោគសញ្ញានៃជំងឺបេះដូងមួយចំនួន មិនបង្ហាញការឈឺចាប់នៅដើមទ្រូងរបស់អ្នកទេ, មួយចំនួនក៏មិនងាយស្រួល តាមដានដែរ។ អ្នកដែលមានអាយុ ៦០ឆ្នាំ ឬចាស់ជាងនេះ, អ្នកលើសទម្ងន់, អ្នកកើតជំងឺទឹកនោមផ្អែម, អ្នកមានកូឡេស្តេរ៉ុលខ្ពស់ ឬសម្ពាធឈាមខ្ពស់ សុទ្ធតែមានលទ្ធភាពប្រឈមនឹងជំងឺបេះដូង។ ប្រសិនបើអ្នកមិនប្រាកដខ្លួនឯងទេ អ្នកគួរទៅត្រួតពិនិត្យភ្លាម, ជាពិសេសបើជួបប្រទះរោគសញ្ញាដូចខាងក្រោមនេះ ៖ ១. ឈឺចាប់ត្រង់ដើមទ្រូង វាជារោគសញ្ញាទូទៅបំផុត នៃជំងឺបេះដូង។ ប្រសិនបើអ្នកមាន

របៀបទទួលទាន និងចំណីអាហារ ដែលជួយឲ្យស្រ្តី មានរាងតូចស្អាត និងតាន់

ការធ្វើលំហាត់ ប្រាណពិតជា អាចជួយរំលាយ ជាតិខ្លាញ់ នៅក្នុងខ្លួន ដែលអាចជួយ សម្រកទំងន់បាន ប៉ុន្តែដើម្បីឲ្យរាងកាយ របស់អ្នក មានរាងកាន់ តែស្អាតអ្នកត្រូវ តែទទួលទាន អាហារឲ្យបាន ត្រឹមត្រូវផងដែរ។ ដើម្បីធ្វើឲ្យរាង ស្អាតដូចតារាម៉ូដែល អ្នកឯកទេស ផ្នែកចំណីអាហារ នៃចក្រភពអង់គ្លេស វេជ្ជបណ្ឌិត Dr Marilyn Glenville បានប្រាប់ពី របៀបក្នុងការ ទទួលទានអាហារ

ទម្លាប់មិនល្អ ពេលយប់ប៉ុន្មានយ៉ាងនេះ អាចធ្វើឲ្យយើង​ឡើងទម្ងន់ដោយមិន​ដឹង​ខ្លួន​

គ្នាយើង​មួយ​ចំនួន​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​សម្រក​ទម្ងន់ និង​រក្សា​ទម្ងន់​កុំ​ឲ្យ​ឡើង​ដោយ​ការ​តម​អាហារ ឬ​អនុវត្ត​តាម​វិធី​ផ្សេងៗ។ ប៉ុន្តែ​ដឹង​ទេ​ថា​ការ​ឡើង​ទម្ងន់​អាច​បណ្ដាល​មក​ពី​ទម្លាប់​មិន​ល្អ​នៅ​ពេល​យប់​មួយ​ចំនួន​ដែល​យើង​តែង​ប្រព្រឹត្តិ។ ១. គេង​មិន​គ្រប់គ្រាន់​ គេង​មិន​គ្រប់គ្រាន់​អាច​ប៉ះពាល់​ដល់​ការ​ធ្វើ​មេតាបូលីស​ ដោយ​ធ្វើ​ឲ្យ​ការ​ធ្វើ​មេតាបូលីស​យូរ​ជាង​មុន។ ម៉្យាងទៀត ការ​គេង​មិន​គ្រប់គ្រាន់​បង្កើន​កម្រិត​អ័រម៉ូន​ករទីសូ (អ័រម៉ូន​ស្ត្រេស) និង​ធ្វើឲ្យ​យើង​ហត់ និង​​មិន​ចង់​ហាត់​ប្រាណ។ ២. របប​អាហារ​ពេល​ល្ងាច ការ​ញ៉ាំ​អាហារ​ពេល​ល្ងាច​ច្រើន ឬ​អាហារ​ដែល​សម្បូរ​ដោយ​កាបូអ៊ីដ្រាត និង​ប្រូតេអ៊ីន​ធ្វើ​ឲ្យ​ការ​រំលាយ​អាហារ​ប្រើ​ពេល​យូរ។ ការ​ញ៉ាំ​អាហារ​បំពង​ពេល​ល្ងាច​ក៏​អាច​ធ្វើ​ឲ្យ​ឡើង​ទម្ងន់​ដែរ​ ព្រោះ​អាហារ​ប្រភេទ​នេះ​មាន​កាឡូរី​ច្រើន ហើយ​យើង​នឹង​ទទួល​បាន​កោសិកា​ខ្លាញ់​បន្ថែម។ មិនត្រឹមតែ​ប៉ុណ្ណោះ​ នៅ​អាច​រំខាន​ដំណេក​យើង​ទៀត​ផង។ ក្រៅ​ពី​ប្រភេទ​អាហារ​ដែល​បាន​​រៀប​​រាប់​​ខាង​​លើ អាហារ​​មាន​ជាតិ​ហឹរ​ក៏​បង្ក​ការ​លំបាក​ដល់​ការ​រំលាយ​អាហារ​

រកឃើញប្រភេទ មេរោគ Smallpox ដែលអាចព្យាបាលជំងឺមហារីកដោះបាន

កាលពីពេលថ្មីៗនេះ ក្រុមគ្រូពេទ្យនៃសកលវិទ្យាល័យ Stanford, California បានធ្វើការពិសោធន៍ និងរកឃើញនូវ ប្រភេទ មេរោគ Smallpox ថ្មីមួយប្រភេទ ដែលអាចព្យាបាលនូវជំងឺ មហារីកដោះ បានលើសពី 90% ។ ក្រុមគ្រូពេទ្យ បានធ្វើការពិសោធន៍ដោយចាក់នូវប្រភេទ មេរោគ មហារីកដោះនេះ ចូលក្នុងខ្លួនសត្វកណ្តុរ។ បន្ទាប់ពីនោះមក ទើបគេចាប់ផ្តើមចាក់នូវប្រភេទ មេរោគ Smallpox ទៅក្នុងខ្លួនវាដើម្បីមើលពី

អាហារ​ស្រីៗពពោះ​គួរញ៉ាំ និង​មិនគួរ​ញ៉ាំ​ ​ការ​ពារ​កូន​កុំឲ្យ​កើត​មកមាន​បញ្ហា​អូទីស្សឹម!

ពេល​ម៉ាក់ៗ​មាន​ផ្ទៃ​ពោះ សកម្មភាពមួយ​ចំនួន​របស់​ម៉ាក់ៗ​អាច​ជា​ចំណែក​មួយ​ធ្វើ​ឲ្យ​កូន​កើត​ជំងឺ​អូទីស្សឹម​បាន​។ ជំងឺ​អូទីស្សឹមជា​ជំងឺ​ប្រព័ន្ធ​ប្រសាទ ដែល​ទាក់​ទង​ជា​មួយ​បញ្ហា​ទំនាក់​ទំនង​ក្នុង​សង្គម ក៏​ដូច​ជា​សមត្ថិភាព​នៃ​ទំនាក់​ទំនង និង​ការ​ចង​ចាំ​របស់កូន​។​ ចំនួន​​ក្មេង​កើត​មក​មាន​បញ្ហា​អូទីស្សឹម កើន​ឡើង​ជា​រៀង​រាល់​ឆ្នាំ និង​មាន​ការ​រក​ឃើញ​ថា​​ក្មេង​ម្នាក់​ក្នុង​ចំនោម ៨៨នាក់ កើត​មក​​មាន​បញ្ហា​នេះ នៅ​ឯ​សហរដ្ឋ​អាមេរិក​កាល​ពី​​ឆ្នាំ ២០១២។ ទោះ​បី​ជា​ការ​សិក្សា​នោះ​មិន​មាន​ភាព​ជាក់​លាក់​មែន តែ​អ្នក​ស្រាវ​ជ្រាវ​នៅ​ឯ​ Harvard School for Public Health បាន​រក​ឃើញ​ថា អាហារ​ប្រភេទ​ខ្លាញ់​ម្យ៉ាង ដែល​ស្រ្តី​មាន​ផ្ទៃ​ពោះ ញ៉ាំ​ អាច​ធ្វើ​ឲ្យកូន​​កើត​មក​ប្រឈម​មុខ​ជាមួយ​បញ្ហា​អូទីស្សឹម​។

ខ្លី ខ្លឹម​! ​ចំណុច​សំខាន់​ៗ​ដែល​​អ្នក​​គួរ​ដឹង​ មុន​​ពេល​​បរិច្ចាគ​​ឈាម​​​

ការបរិច្ចាកឈាម គឺជាជំនួយសប្បុរសធម៌យ៉ាងអស្ចារ្យមួយ ព្រោះវាអាចជួយសង្គ្រោះជីវិតដល់អ្នកបាត់បង់ឈាម​ច្រើនបាន ជាពិសេសស្រ្តីសម្រាលកូនក្នុងពេលមានផ្ទៃពោះ អ្នកគ្រោះថ្នាក់ចរាចរណ៍ជាដើម។ ប៉ុន្តែមានរឿងខ្លះ​ដែល​អ្នកគួរ​តែដឹងមុន ពេលសម្រេចចិត្តទៅបរិច្ចាកឈាមដូចជា៖   មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែអាចបរិច្ចាកឈាមបានទេ ផ្អែកទៅលើតម្រូវការដូចជា មានអាយុយ៉ាងហោចណាស់ ១៧ឆ្នាំទើបអាចបរិច្ចាកឈាមបាន ហើយទម្ងន់ក៏ជា​កត្តាដ៏សំខាន់ដែរ។ អ្នកបរិច្ចាកឈាមទាល់តែមានសម្ពាធឈាមចាប់ពី ១០០/៧០ ទៅ ក្រោម ១៨០/១០០។ ចំពោះគ្រាប់ឈាមវិញក៏ត្រូវតែគ្រប់ចំនួនដែរ ទើបគេយកប្រើប្រាស់បាន។ ចំពោះស្រ្តីវិញ ទាល់តែគ្មានផ្ទៃពោះ។ ក្រោយបរិច្ចាកឈាមរួច ទាល់តែមានការប្រឈមមុខតិចតួចបំផុត ការប្រឈមមុខដោយសារតែការបរិច្ចាកឈាមមានដូចជា