មិនដែលដឹងទាល់តែសោះថា ការពិតទៅ «ត្រយ៉ូងចេក» បែរជាមានអត្ថប្រយោជន៍ ចំពោះសុខភាពច្រើនបែបនេះសោះ

ត្រយ៉ូងចេកគឺជាបន្លែមួយប្រភេទដែលប្រជាជនយើងភាគច្រើនតែងតែយកមកចំអិនជាម្ហូបអាហារដ៏ឈ្ងុយឆ្ងាញ់ដូចជា សម្ល ស្ងោរ ម្ជូរ ញាំឬជាបន្លែស្រស់សម្រាប់ផ្ទាប់មុខម្ហូបផ្សេងៗជាដើម។ ប៉ុន្តែត្រយ៉ូងចេកមិនត្រឹមតែមានគុណប្រយោជន៍ក្នុងម្ហូបអាហារសម្រាប់បង្កើនឱជារសប៉ុណ្ណោះទេ ថែមទាំងមានគុណសម្បត្តិជាច្រើនទៀត ដោយគ្រាន់តែបរិភោគវាតែប៉ុណ្ណោះទាំងការចំអិនឱ្យឆ្អិន និងការបរិភោគទាំងនៅស្រស់។   ខាងក្រោមនេះជាអត្ថប្រយោជន៍ដ៏លើសលប់របស់ត្រយ៉ូងចេកសម្រាប់សុខភាពរាងកាយ៖   ១.ព្យាបាល និងការពារជំងឺឆ្លង ត្រយ៉ូងចេកមានសមត្ថភាពទប់ទល់រោគផ្សេងៗបាន ដោយសារវាមានសារជាតិអេតាណុលដែលជួយទប់ស្កាត់ការរីកលូតលាស់នៃបាក់តេរី ដែលបង្កជាហានិភ័យជំងឺផ្សេងៗ ហើយថែមទាំងអាចព្យាបាលមុខរបួសបានផងដែរ។ ម្យ៉ាងវិញទៀតសារធាតុដែលចម្រាញ់ចេញពីត្រយ៉ូងចេក អាចជួយការពារពីការលូតលាស់នៃជំងឺគ្រុនចាញ់បានថែមទៀតផង។ ២.ជំងឺទឹកនោមផ្អែម និងអាការស្លេកស្លាំង អ្នកដែលមានជំងឺទឹកនោមផ្អែមគួរតែទទួលទានត្រយ៉ូងចេក ដែលចំអិនជាម្ហូប ឬក៏ត្រយ៉ូងចេកស្រស់

ផលប្រយោជន៍ច្រើនណាស់ បានមកពីការបរិភោគត្រប់វែង!

ត្រប់វែងមិនត្រឹមតែមានរសជាតិឆ្ងាញ់នោះទេ ប៉ុន្តែកាលពីថ្មីៗនេះមានការស្រាវជ្រាវមួយចំនួនបានបង្ហាញថា ត្រប់វែងមានសារធាតុចិញ្ចឹមច្រើនណាស់សម្រាប់អ្នកបរិភោគ។ ខាងក្រោមនេះគឺជាផលប្រយោជន៍ទាំង១០ដែលត្រប់វែងអាចផ្តល់ឲ្យសុខភាពអ្នកបាន៖ ១. សុខភាពបេះដូង ត្រប់វែងពោរពេញទៅដោយជាតិសរសៃ(Fiber) និងវីតាមីនជាច្រើនរួមមានវីតាមីន B1 B3 B6 C K និងសារធាតុ phytonutrients ទៀតផង។ ដោយសារសារជាតិទាំងនេះទើបធ្វើឲ្យត្រប់វែងក្លាយជាអ្នកសង្គ្រោះសរសៃឈាមបេះដូង ហើយបើសិនជាអ្នកបរិភោគវាឲ្យបានទៀងទាត់  នោះអ្នកនឹងអាចកាត់បន្ថយហានិភ័យ នៃជំងឺបេះដូងផងដែរ។ ២. ប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក សារជាតិ Delphinidin ដែលមាននៅក្នុងត្រប់វែងអាចជួយការពារកោសិកាពីការខូច

អាហារពេលព្រឹក ទាំង៥មុខ ដែលគួរតែចៀសវាង ព្រោះវាអាច បណ្តាលឱ្យអ្នកធាត់បាន!

អាហារពេលព្រឹករាប់ចាត់ទុកថាជាអាហារមួយពេល ដែលមានសារៈសំខាន់បំផុតចំពោះសុខភាពមនុស្សគ្រប់វ័យ។ ជាពិសេសសុភាពនារីទាំងឡាយ ដែលប្រាថ្នាចង់បានរាងស្រស់ស្អាតគួរជាទីបេតី  សូមកុំមើលរំលងវាឱ្យសោះណា។ ពិតណាស់ថា អាហារពេលព្រឹកមិនអាចខ្វះបានឡើយសម្រាប់សុខភាព តែបើអ្នកបរិភោគវាខុសប្រភេទ ឬមិនត្រឹមត្រូវទេនោះ  អ្នកច្បាស់ជាមិនបានទទួលផលប្រយោជន៍អ្វីត្រឡប់មកវិញឡើយ ហើយថែមទាំងអាចបណ្តាលឱ្យមានរូបរាងធាត់លើសទម្ងន់ទៀតផង។ ដូច្នេះថ្ងៃនេះយើងមកស្គាល់ ប្រភេទអាហារទាំង៥មុខ ដែលគួរតែចៀសវាងឱ្យឆ្ងាយ ព្រោះវាអាចបណ្តាលឱ្យអ្នក ធាត់បានដោយមិនដឹងខ្លួន ក្រោយពេលដែលញ៉ាំវាចូលទៅរៀងរាល់ព្រឹក៖ ១. គ្រាប់ធញ្ញជាតិ៖ មនុស្សមួយចំនួន គិតថាអាហារពេលព្រឹកគួរតែញ៉ាំគ្រាប់ធញ្ញជាតិ លាយជាមួយនឹងទឹកដោះគោ  ឬផលិតផលដែលចម្រាញ់ចេញពីគ្រាប់ធញ្ញជាតិនានា ប៉ុន្តែអត់ទេ កាលណាអ្នកញ៉ាំរបស់ទាំងនេះ ឡូកឡំចូលគ្នាច្រើនមុខពេក

អាហារ ដែលអ្នកត្រូវនិយាយថា «ទេ» ជាបន្ទាន់ បើមិនចង់ ឡើងទម្ងន់លឿន!

មនុស្សអាចរស់បានគឺដោយសារតែកាទទួលទានអាហារ ប៉ុន្តែគ្រប់អាហារទាំងអស់ មិនប្រាកដថា មានផលប្រយោជន៍ល្អចំពោះសុខភាពនោះទេ។  អាហារប្រភេទខ្លះបាន ធ្វើឱ្យយើងធាត់ទៅៗ ដោយមិនដឹងខ្លួន។ ដូច្នេះនារីៗម៉ាប់ៗដែលប្រាថ្នាចង់បាន រាងស្គម  ឬកំពុងតែសម្រកទម្ងន់ស្រាប់ សូមនិយាយថា «ទេ» ជាបន្ទាន់ចំពោះអាហារ ទាំង៦យ៉ាងដូចខាងក្រោមនេះ៖ ១.អាហារFast Foodគ្មានប្រយោជន៍៖ វាសម្បូរទៅដោយជាតិខ្លាញ់ជាច្រើន ចំណែកឯ នំប៉័ងវិញជាចំណីផ្អាប់ រាប់ចាត់ទុកថាជាអាហារគ្មានគុណប្រយោជន៍សម្រាប់ សុខភាពទេ។ គួរជ្រើសបរិភោគអាហារដែលចម្អិនដោយខ្លួនឯង និងបន្លែ ផ្លែឈើស្រស់ៗជាដើមទើបជាការល្អ។ ២.ភេសជ្ជៈផ្អែមៗ ឬគ្រឿងស្រវឹង៖ មានតែទឹកបរិសុទ្ធធម្មតា

ទិចនិក ធ្វើភេសជ្ជៈសុខភាពងាយៗ ដោយខ្លួនឯង ទទួលទានយ៉ាងណា ក៏មិនធាត់ដែរ!

ឥឡូវនេះមនុស្សប្រឈមមុខនឹងការថែទាំសុខភាពយ៉ាងធ្ងន់ធ្ងរ ព្រោះរបស់គ្រប់យ៉ាងគឹពោរពេញទៅដោយសារធាតុគីមី ដែលជាប្រភពនៃជម្ងឺនានា ដូចជាជម្ងឺបេះដូង ជម្ងឺដាច់សរសៃឈាមខួរក្បាល ជម្ងឺទឹកនោមផ្អែម និងសម្ពាធឈាមខ្ពស់-ល-។ ឯជាតិស្ករនៅក្នុងភេសជ្ជៈក៏ជារឿងមួយដ៏គួរឱ្យ បារម្ភណាស់ដែរ។ ជាធម្មតាយើងមិនត្រូវទទួលទានស្ករលើសពី៦ស្លាបព្រាកាហ្វេ ឬ២៤ក្រាម ក្នុងមួយថ្ងៃឡើយ ព្រោះវាអាចបម្លែងទៅជាជាតិខ្លាញ់ក្នុងរាងកាយទៅវិញ ហើយជាលទ្ធផលគឺមានកើតជម្ងឺធាត់លើសទម្ងន់ជាដើម។ ប៉ុន្តែកុំទាន់អស់សង្ឃឹម យើងមក ធ្វើភេសជ្ជៈទាំងបីមុខនេះញ៉ាំម្តងមើល ធានាថាឆ្ងាញ់ និងទទួលបាននូវ សុខភាពល្អទៀតផង ហើយទោះជាផឹកយ៉ាងណាក៏មិនងាយធាត់ដែរ៖ ១.ទឹកផ្លែព្នៅ៖ គឺជាឱសថទឹកភេសជ្ជៈម្យ៉ាង ដែលអាចជួយបន្ថយអាការទល់លាមក បំបាត់ភាពអស់កម្លាំង និងអាការៈក្រហាយទ្រូងបានយ៉ាងល្អ។

រោគសញ្ញាទាំង ១១ នៃជំងឺបេះដូង ដែលអ្នកត្រូវតែដឹង

មិនមែនបញ្ហាជំងឺបេះដូងទាំងអស់ សុទ្ធតែមានសញ្ញាព្រមានច្បាស់លាស់ទេ។ ក៏មិនមែនជាអាការៈ ដូចដែលយើងឃើញនៅក្នុងខ្សែភាពយន្ដនោះដែរ។ រោគសញ្ញានៃជំងឺបេះដូងមួយចំនួន មិនបង្ហាញការឈឺចាប់នៅដើមទ្រូងរបស់អ្នកទេ, មួយចំនួនក៏មិនងាយស្រួល តាមដានដែរ។ អ្នកដែលមានអាយុ ៦០ឆ្នាំ ឬចាស់ជាងនេះ, អ្នកលើសទម្ងន់, អ្នកកើតជំងឺទឹកនោមផ្អែម, អ្នកមានកូឡេស្តេរ៉ុលខ្ពស់ ឬសម្ពាធឈាមខ្ពស់ សុទ្ធតែមានលទ្ធភាពប្រឈមនឹងជំងឺបេះដូង។ ប្រសិនបើអ្នកមិនប្រាកដខ្លួនឯងទេ អ្នកគួរទៅត្រួតពិនិត្យភ្លាម, ជាពិសេសបើជួបប្រទះរោគសញ្ញាដូចខាងក្រោមនេះ ៖ ១. ឈឺចាប់ត្រង់ដើមទ្រូង វាជារោគសញ្ញាទូទៅបំផុត នៃជំងឺបេះដូង។ ប្រសិនបើអ្នកមាន

របៀបទទួលទាន និងចំណីអាហារ ដែលជួយឲ្យស្រ្តី មានរាងតូចស្អាត និងតាន់

ការធ្វើលំហាត់ ប្រាណពិតជា អាចជួយរំលាយ ជាតិខ្លាញ់ នៅក្នុងខ្លួន ដែលអាចជួយ សម្រកទំងន់បាន ប៉ុន្តែដើម្បីឲ្យរាងកាយ របស់អ្នក មានរាងកាន់ តែស្អាតអ្នកត្រូវ តែទទួលទាន អាហារឲ្យបាន ត្រឹមត្រូវផងដែរ។ ដើម្បីធ្វើឲ្យរាង ស្អាតដូចតារាម៉ូដែល អ្នកឯកទេស ផ្នែកចំណីអាហារ នៃចក្រភពអង់គ្លេស វេជ្ជបណ្ឌិត Dr Marilyn Glenville បានប្រាប់ពី របៀបក្នុងការ ទទួលទានអាហារ

ទម្លាប់មិនល្អ ពេលយប់ប៉ុន្មានយ៉ាងនេះ អាចធ្វើឲ្យយើង​ឡើងទម្ងន់ដោយមិន​ដឹង​ខ្លួន​

គ្នាយើង​មួយ​ចំនួន​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​សម្រក​ទម្ងន់ និង​រក្សា​ទម្ងន់​កុំ​ឲ្យ​ឡើង​ដោយ​ការ​តម​អាហារ ឬ​អនុវត្ត​តាម​វិធី​ផ្សេងៗ។ ប៉ុន្តែ​ដឹង​ទេ​ថា​ការ​ឡើង​ទម្ងន់​អាច​បណ្ដាល​មក​ពី​ទម្លាប់​មិន​ល្អ​នៅ​ពេល​យប់​មួយ​ចំនួន​ដែល​យើង​តែង​ប្រព្រឹត្តិ។ ១. គេង​មិន​គ្រប់គ្រាន់​ គេង​មិន​គ្រប់គ្រាន់​អាច​ប៉ះពាល់​ដល់​ការ​ធ្វើ​មេតាបូលីស​ ដោយ​ធ្វើ​ឲ្យ​ការ​ធ្វើ​មេតាបូលីស​យូរ​ជាង​មុន។ ម៉្យាងទៀត ការ​គេង​មិន​គ្រប់គ្រាន់​បង្កើន​កម្រិត​អ័រម៉ូន​ករទីសូ (អ័រម៉ូន​ស្ត្រេស) និង​ធ្វើឲ្យ​យើង​ហត់ និង​​មិន​ចង់​ហាត់​ប្រាណ។ ២. របប​អាហារ​ពេល​ល្ងាច ការ​ញ៉ាំ​អាហារ​ពេល​ល្ងាច​ច្រើន ឬ​អាហារ​ដែល​សម្បូរ​ដោយ​កាបូអ៊ីដ្រាត និង​ប្រូតេអ៊ីន​ធ្វើ​ឲ្យ​ការ​រំលាយ​អាហារ​ប្រើ​ពេល​យូរ។ ការ​ញ៉ាំ​អាហារ​បំពង​ពេល​ល្ងាច​ក៏​អាច​ធ្វើ​ឲ្យ​ឡើង​ទម្ងន់​ដែរ​ ព្រោះ​អាហារ​ប្រភេទ​នេះ​មាន​កាឡូរី​ច្រើន ហើយ​យើង​នឹង​ទទួល​បាន​កោសិកា​ខ្លាញ់​បន្ថែម។ មិនត្រឹមតែ​ប៉ុណ្ណោះ​ នៅ​អាច​រំខាន​ដំណេក​យើង​ទៀត​ផង។ ក្រៅ​ពី​ប្រភេទ​អាហារ​ដែល​បាន​​រៀប​​រាប់​​ខាង​​លើ អាហារ​​មាន​ជាតិ​ហឹរ​ក៏​បង្ក​ការ​លំបាក​ដល់​ការ​រំលាយ​អាហារ​

ដឹងហើយ ភ្ញាក់ព្រើត! ​អាថ៍កំបាំង​៣ធំៗ ដែលប្តីច្រើននិយាយដើមប្រពន្ធប្រាប់អ្នកផ្សេង

ដោយសារ​តែ​ស្វាមី​ជា​ច្រើន​ដឹង​ថា ​រឿង​ខ្លះ​បើ​និយាយ​ត្រង់​ពេក​នៅ​ចំពោះ​មុខ​ប្រពន្ធ ​ច្បាស់​ជា​នាង​មិន​សប្បាយ​ចិត្ត។ ​ហេតុ​នេះ​ហើយ ​បុរស​ជា​ច្រើន​តែង​និយាយ​រឿង​ពិបាក​ក្នុង​ចិត្ត​អំ​ពី​ប្រពន្ធ​របស់​ខ្លួន​ប្រាប់​ទៅ​មិត្ត​ជិត​ស្និទ្ធ ឬ​អ្នក​ដទៃ​ឲ្យ​បាន​ដឹង។ ១. ប្រពន្ធ​រអ៊ូ​ច្រើន ភរិយា​ជា​ច្រើន​តែង​តែ​គិត​ថា ​ការ​ដែល​ខ្លួន​និយាយ​ច្រើន​ហូរ​ហែរ​មក​នេះ ​ហេតុ​ផល​គឺ​ដើម្បី​តែ​ប្តី​ល្អ​ដែរ ដោយ​សារ​នាង​នៅ​បារម្ភ​ច្រើន​ពី​ស្ថាន​ភាព​គ្រួសារ ​​ដូច្នេះ​ហើយ​ទើប​នាង​ប្រឹង​រំលឹក​និង​ជម្រុញ​ប្តី​របស់​នាង​រាល់​ថ្ងៃ​បែប​នេះ។ ​យ៉ាង​​ណា​ក៏​ដោយ ​ស្វាមី​​មាន​អារម្មណ៍​ថា ​នេះ​ជា​រឿង​គួរ​ឲ្យ​ធុញ​ទ្រាន់​​ហើយ​ធុញ​ទ្រាន់​ទៀត ដែល​ប្រពន្ធ​ចេះ​តែ​រអ៊ូ​រាល់​ថ្ងៃ​​បែប​នេះ។ទើប​អ៊ីចឹង​ហើយ បុរស​ជា​ច្រើន​នៅ​ពេល​ជួប​ជុំ​មិត្ត​ភក្កិ​ម្តង​ៗ គាត់​តែង​និយាយ​​ចំណុច​នេះ​អំពី​ប្រពន្ធ​របស់​ខ្លួន ។ ប៉ុន្តែ​ពួក​គេ​ភ្លេច​ហើយ​ថា ​ប្រសិន​បើ​ប្រពន្ធ​មិន​ស្រលាញ់​ប្តី ​នាង​ក៏​មិន​រអ៊ូ​ច្រើន​អ៊ី​ចឹង​ដែរ។ ២. មុខ​មិន​ចេះ​ស្រស់

មនុស្ស​ស្រី​​នៅ​ពេល​យំ​អស់​ទឹក​ភ្នែក​ហើយ គឺ​ចិត្ត​ដាច់​ខ្លាំង​​បំផុត

សម្រាប់​មនុស្ស​ស្រី នៅ​យំ​មាន​ន័យ​ថា​នៅ​អាច​សង្គ្រោះ​បាន នៅ​និយាយ​មាន​ន័យ​ថា​នៅ​អាច​អត់ឱន​ឲ្យ​បាន បើ​ទោះ​បី​ជា​គេ​ធ្វើ​បាប​ចិត្ត​ដល់​កម្រិត​ណា​ក៏​ដោយ។ តែ​ដល់​ពេល​ទឹក​ភ្នែក​ហួតហែង​អស់​ហើយ មាន​ន័យ​ថា​ការ​ឈឺចាប់​បាន​ឡើង​ដល់​កំពូល​ហើយ ចង់​អ្នក​ធ្វើ​អ្វី​ក៏​ពួក​ខ្ញុំ​លែង​រវល់​ដែរ។ មនុស្ស​ស្រី​ពួក​ខ្ញុំ ពេល​ស្រលាញ់​គឺ​ងប់​ខ្លាំង​ណាស់ មិន​ដូច​មនុស្ស​ប្រុស​នោះ​ឡើយ ចង់​ថា​ស្រលាញ់​ក៏​ស្រលាញ់ ចង់​ធុញ​ក៏​ធុញ​ភ្លាម​ចឹង​ទៅ។ នៅ​ទី​បំផុត ភាព​ខុស​គ្នា​រវាង​ប្រុស និង​ស្រី​គឺ​ភាព​ទន់​ខ្សោយ​នេះ​ឯង។ នៅ​ស្រក់​ទឹក​ភ្នែក​មាន​ន័យ​ថា​នៅ​ចេះ​ឈឺ តែ​ពេល​អស់​ទឹក​ភ្នែក​ហើយ គឺ​ប្រៀប​ដូច​មនុស្ស​អស់​អារម្មណ៍​ក្នុង​ខ្លួន។ នឹង​អស់​ហើយ​ឱកាស​សម្រាប់​អ្នក​ធ្វើ​ឲ្យ​ខ្ញុំ​រង​របួស ហើយ​ក៏​គ្មាន​រឿង​ខ្ញុំ​នឹង​ចិត្ត​ទន់​ឲ្យ​អ្នក​បោក​ខ្ញុំ​ម្ដង​ទៀត​ណា​ឡើយ។ អ្នក​ចំពោះ​ខ្ញុំ​នៅ​ពេល​នេះ គឺ​មិន​ខុស​ពី​មនុស្ស​មិន​ដែល​ស្គាល់​គ្នា​នោះ​ទេ។ ខ្ញុំ​អាច​ទាត់​ចោល​អ្វី​គ្រប់​យ៉ាង​ដែល​នៅ​ពេល​នេះ​ខ្ញុំ​លែង​ចូលចិត្ត នឹង​លែង​គិត​ពី​រឿង​នឹង​ធ្វើ​ឲ្យ​អ្នក​ណា​ឈឺ ហើយ​ក៏​លែង​ខ្វល់​ពី​អ្នក​ដែល​ធ្លាប់​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺ​ដែរ។