មិនមើលប្រយ័ត្នស្ដាយ! ឆុតណាស់ មើលម្រាមជើង អាចដឺងពីសមត្ថភាពរបស់អ្នក តាមបែបក្បួនអឹរ៉ុប

១.ជើងបែបរ៉ូម៉ាំង៖ជើងបែបរ៉ូម៉ាំងគឺជារូបរាងជើងដែលជួបច្រើនបំផុតមនុស្សប្រុសស្រីណាដែលមានជើងប្រភេទនេះច្រើនតែមាននិស្ស័យចូលចិត្តសប្បាយនិងចូលចិត្តចូលសង្គមគឺជាមនុស្សមានមន្តស្នេហ៍ទាក់ទាញ ហាក់បីដូចជាអ្នកវាគ្មិននិងអ្នកជំនួញដ៏អស្ចារ្យ។

២.ជើងការ៉េ៖នៅពេលម្រាមជើងមានប្រវែងសឹងតែស្មើរៗគ្នាអាចនិយាយបានថាជាជើងកសិករមនុស្សប្រុសស្រីណាដែលមានរាងជើងបែបនេះច្រើនតែសម្រេចចិត្តអ្វីមួយគិតយ៉ាងច្បាស់លាស់មនុស្សដែលមានជើងរាងការ៉េច្រើនតែជាមនុស្សអាចទុកចិត្តបាន។

៣.ជើងបែបក្រិក៖អាចនិយាយថាបាន“ជើងអណ្តាតភ្លើង”ក៏បានរូបរាងជើងប្រភេទនេះមានលក្ខណៈពិសេសគឺម្រាមចង្អុលងើបឡើង(វែងជាងមេជើង)មនុស្សប្រុសស្រីណាដែលមានជើងប្រភេទនេះច្រើនតែចិត្តល្អមានសមត្ថភាពអាចក្លាយជាសិល្បករតារាម៉ូឌែលឬជាអ្នកកីឡាដែលមានគំនិតក្នុងការច្នៃប្រឌិតខ្ពស់។

៤.ជើងបែបអេហ្ស៊ីប៖មនុស្សប្រុសស្រីណាដែលមានជើងបែបអេហ្ស៊ីបច្រើនតែចូលចិត្តធ្វើអ្វីតាមតែចិត្តខ្លួនឯងមានអារម្មណ៍ឆាប់ប្រែប្រួលព្រោះជាមនុស្សដែលស្មោះត្រង់នឹងអារម្មណ៍របស់ខ្លួនឯងដូច្នោះហើយមនុស្សប្រភេទនេះមានសមត្ថភាពក្នុងការសម្ដែងហើយស័ក្តិសមបំផុតសម្រាប់អ្នកចូលចិត្តសម្ដែងនៅលើវេទិកា។