ទីបំផុត ក្មេងស្រីវ័យ១៣ឆ្នាំ ដែលធ្លាប់អះអាងថាមានផ្ទៃពោះជាមួយក្មេងប្រុសវ័យ១០ឆ្នាំ បានបង្ហាញពីមុខមាត់របស់កូនស្រីនាងជាលើកដំបូងហើយ

ដូចដែលប្រិយមិត្តអ្នកអានមួយចំនួនបានជ្រាបខ្លះៗហើយ ទាក់ទងទៅនឹងករណីក្មេងស្រីឈ្មោះ Darya បច្ចុប្បន្នវ័យ១៤ឆ្នាំ ធ្លាប់អះអាងថានាងមានផ្ទៃពោះជាមួយនឹងក្មេងប្រុសឈ្មោះ Ivan បច្ចុប្បន្នវ័យ១១ឆ្នាំ។ តែក្រោយមក នាងក៏បានបកស្រាយការពិត ថានាងមានផ្ទៃពោះ បន្ទាប់ពីត្រូវបានបុរសវ័យ១៦ឆ្នាំចាប់រំលោភ ហើយដោយសារតែភាពខ្មាសអៀន ទើបនាងព្យាយាមលាក់បាំងការពិត។

យ៉ាងណាមិញ កាលពីថ្ងៃទី១៦ ខែសីហាកន្លងទៅនេះ នាង Darya បានសម្រាលកូនស្រីដ៏មានសុខភាពល្អម្នាក់ នៅឯមន្ទីរពេទ្យសម្ភពមួយកន្លែង ក្នុងទីក្រុង Krasnoyarsk ប្រទេសរុស្សុី។ ហើយកូនស្រីរបស់នាង មានទម្ងន់ប្រមាណ៣.៦គីឡូក្រាម និងដាក់ឈ្មោះឲ្យថា Emelia

ហើយកាលពីម្សិលមិញនេះ នាងក៏បានបង្ហោះវីដេអូខ្លី និងរូបភាពទៅលើគណនីបណ្ដាញសង្គមអុីនស្ដារក្រាមរបស់នាងផ្ទាល់ ដែលបង្ហាញជាលើកដំបូងឲ្យសាធារណជនបានឃើញ ពីមុខមាត់របស់កូនស្រី ដ៏គួរឲ្យស្រលាញ់ផងដែរ។

គួរបញ្ជាក់ដែរថា ដោយសារតែត្រូវគោរពទៅតាមប្រពៃណីរបស់ប្រទេសរុស្សុី នាង Darya មិនអាចបង្ហាញពីមុខមាត់របស់កូនស្រីឲ្យគេឯងឃើញឡើយ ដោយត្រូវរង់ចាំរយៈពេលឲ្យគ្រប់៤០ថ្ងៃសិនបន្ទាប់ពីសម្រាលរួច។ ហើយចំណែកក្មេងប្រុស Ivan វិញ មិនបានរស់នៅជាមួយនាងជារៀងរាល់ថ្ងៃឡើយ ដោយចំណាយពេលយូរៗមកលេងម្ដងប៉ុណ្ណោះ។ លុះពេលក្មេងប្រុស Ivan ឈានចូលវ័យ១៦ឆ្នាំ គេនឹងបំពេញតួនាទីជាឪពុករបស់ក្មេងផ្ទាល់តែម្ដង៕

នាង Darya
នាង Darya
នាង Darya និងក្មេងប្រុស Ivan នៅថ្ងៃសម្រាលកូនរួច
នាង Darya និងកូនស្រី
នាង Darya និងកូនស្រី