របបអាហារ និងរបៀបរស់នៅ ដែលជួយរំលាយជាតិអាស៊ីត អស់ពីសន្លាក់

បើសិនជាអ្នកកំពុងតែជួបបញ្ហាឈឺសន្លាក់ភ្លាមៗ និងមិនមានផាសុកភាពនោះ អ្នកប្រហែលជាកំពុងតែកើតជំងឺរលាកសន្លាក់មួយឈ្មោះថាហ្គោដហើយ។ ជំងឺនេះបង្កឡើងដោយការឡើងខ្ពស់នៃអាស៊ីតអ៊ុយរិកក្នុងឈាម។ អាស៊ីតអ៊ុយរិកគឺជាជាតិគ្រីស្តាលមួយ ដែលត្រូវការច្រោះចេញដោយតម្រងនោម និងបញ្ចេញចោលពីរាងកាយតាមរយៈទឹកនោម។ ប៉ុន្តែបើសិនជា កម្រិតអាស៊ីតនេះឡើងខ្ពស់ ជាតិគ្រីស្តាលនឹងបង្កជាជំងឺរលាកសន្លាក់ហ្គោដបាន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ហេតុដូច្នេះហើយ ការបញ្ចុះអាស៊ីតអ៊ុយរិក និងរំលាយជាតិគ្រីស្តាលទាំងនេះគឺជារឿងសំខាន់។ ក្រៅពីប្រើថ្នាំ អ្នកចផ្លាស់ប្តូររបបអាហារ និងរបៀបរស់នៅខាងក្រោមនេះបាន ដើម្បីរំលាយជាតិអាស៊ីតគ្រីស្តាលក្នុងសន្លាក់បាន។

ញ៉ាំអាហារផ្តល់សុខភាព និងមានតុល្យភាព

ចូរព្យាយាមញ៉ាំអាហារផ្តល់សុខភាព ជាពិសេសអាហារសម្បូរជាតិសរសៃ និងប្រូតេអ៊ីនសុទ្ធ។ អាហារសម្បូរជាតិសរសៃរលាយ អាចជួយរំលាយអាស៊ីតគ្រីស្តាលបាន តាមរយៈបឺតស្រូបវា និងបញ្ចេញវាចេញពីសន្លាក់បាន។ អ្នកក៏គួរតែចៀសវាងការញ៉ាំខ្លាញ់ប្រភេទ Saturated Fats ដែរ។ យកល្អគយរតែព្យាយាមញ៉ាំប្រូខូលី ស្ពៃស្ពីណាច ឬអង្ករសម្រូប ឲ្យបានច្រើន។

ចៀសវាងអាហារដែលបង្កើនចំនួនអាស៊ីតអ៊ុយរិកក្នុងឈាម

ជាធម្មតាសារធាតុមួយឈ្មោះថា Purines ក្នុងអាហារនឹងបំលែងទៅជាអាស៊ីតអ៊ុយរិកនៅពេលចូលដល់ក្នុងក្រពះហើយ។ ការសិក្សាបានបង្ហាញថា ការញ៉ាំអាហារសម្បូរសារធាតុខាងលើនេះនឹងនាំឲ្យមានការធ្វើទុក្ខជំងឺរលាកសន្លាក់ហ្គោដក្នុងរយៈពេលពីរបីថ្ងៃក្រោយពីញ៉ាំរួច។ អាហារសម្បូរជាតិ Purines មានដូចជា សាច់ (សាច់ក្រហម និងសាច់គ្រឿងក្នុង) អាហារសមុទ្រ។

ពិនិត្យអ្វីដែលអ្នកផឹក និងញ៉ាំទឹកឲ្យបានគ្រប់គ្រាន់

ការញ៉ាំទឹកបានពី ៦ ទៅ៨កែវក្នុងមួយថ្ងៃត្រូវបានគេបង្ហាញថា អាចបន្ថយការធ្វើទុក្ខរបស់ជំងឺរលាកសន្លាក់ហ្គោដបាន។ អ្នកក៏គួរតែបន្ថយ ឬកាត់បន្ថយការញ៉ាំគ្រឿងស្រវឹង ដោយសារតែវាអាចបង្កើនចំនួនអាស៊ីតអ៊ុយរិកក្នុងឈាមបាន។ បើសិនជាអ្នកចង់ញ៉ាំអ្វីក្រៅពីទឹកធម្មតា ចូររកមើលភេសជ្ជៈណាដែលមិនមានជាតិស្ករច្រើន ឬកាហ្វេអ៊ីនអី។ ជាតិស្ករអាចបង្កើនការប្រឈមនឹងជំងឺរលាកសន្លាក់ហ្គោដបាន ហើយជាតិកាហ្វេអ៊ីនធ្វើឲ្យខ្សោះជាតិទឹក។

ញ៉ាំវីតាមីន C ឲ្យច្រើន

ការសិក្សាខ្លះបានបង្ហាញថា វីតាមីន C ប្រហែលជាជួយបន្ថយកម្រិតរបស់អាស៊ីតអ៊ុយរិកក្នុងឈាម ថ្វីបើការសិក្សាជាច្រើនមិនបានបង្ហាញថា អាចបន្ថយការធ្វើទុក្ខរបស់ជំងឺរលាកសន្លាក់ហ្គោដក៏ដោយ។ វីតាមីន C អាចជួយតម្រងនោមក្នុងការបញ្ចេញចោលអាស៊ីតអ៊ុយរិកបាន។ យកល្អគួរតែបង្កើនការទទួលបានវីតាមីន C ពីរបបអាហារដូចជា ផ្លែឈើជូរៗ ឬបន្លែប្រភេទប្រូខូលី ផ្កាខាត់ណា ឬម្ទេសប្លោកជាដើម។

ហាត់ប្រាណ

ចូរព្យាយាមហាត់ប្រាណយ៉ាងហោចណាស់ ៣០នាទីក្នុងមួយថ្ងៃ។ ការសិក្សាមួយបានបង្ហាញថា ការហាត់ប្រាណ ១៥០នាទីក្នុងមួយសប្តាហ៍អាចបន្ថយចំនួនអាស៊ីតអ៊ុយរិកក្នុងឈាមបាន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)វាក៏បន្ថយការប្រឈមនឹងជំងឺបេះដូងសរសៃឈាម និងជួយសម្រកទម្ងន់ដែរ៕