First ​LOVE ​ជាអារម្មណ៍​​ ដែល​មិន​អាច​ពណ៌​នា​បាន​ តែ​អ្នក​ត្រូវ​ត្រៀមខ្លួន បើមិន​ចង់​គ្រាំ​ចិត្ត!

ស្នេហ៍គ្រាដំបូង (First LOVE) ជាអារម្មណ៍មួយ ដែលមិនអាចពណ៌នាបាន។ បុគ្គលបានចួបផ្ទាល់ ច្បាស់ជាយល់​នូវអារម្មណ៍មួយនេះជាក់ជាពុំខាន។ មានពេលខ្លះអ្នកធ្លាប់និយាយតាមទូរស័ព្ទជាមួយគ្នារ៉ាប់ម៉ោងឯណោះ ហើយមានពេលខ្លះអ្នកមិនហ៊ានទាំងចុចបិទទូរស័ទ្ទផង ទុកឲ្យសង្សារអ្នកជាអ្នកបិទវិញ។ នេះជាពេលមួយដែល​អ្នកទទួលបានភាពកក់ក្ដៅទាំងកាយ ចិត្ត ដែលអ្នកចង់រក្សាវាជានិរន្ដ៍។

ពាក្យចាស់លោកពោលថា ចាននៅក្នុងរាវតែងតែប៉ះទង្គិចគ្នា ជួនកាលចាននោះអាចទង្គិចគ្នា​រហូតដល់បាក់​បែក​ក៏មានដែរ យ៉ាងណាមិញ សេ្នហារបស់អ្នកក៏នឹងអាចមិនគង់វង្សបានដែរ នៅពេលដែលអ្នកទាំងពីរមិនសូវមាន​ពេល​វេលាឲ្យគ្នា ឬមិនសូវឲ្យតម្លៃគ្នាទៅវិញទៅមក។ មានអ្នកថ្មីដោយឃើញគេស្អាតជាង មានជាង ឬលេសផ្សេងៗ​ទៀត​ដែលសង្សារអ្នកចង់បែក។

នេះជាអារម្មណ៍មួយផ្សេងទៀតខុសផ្លែកពីអារម្មណ៍ដំបូងដែលស្រលាញ់គ្នា ថាមិនបែកគ្នាទោះ​ស្ថិតក្នុងកាលៈទេសៈ​បែបណាក៏ដោយ ប៉ុន្ដែដែលនៅសុខៗ ស្រាប់តែមនុស្សជាទីស្រលាញ់របស់អ្នកសុំបែកពីអ្នក។ វាពិតជាឈឺចាប់​ខ្លាំងណាស់​ដែលត្រូវបែកពីមនុស្សដែលអ្នកស្រលាញ់លើកដំបូង។ មកដល់ចំនុចនេះ មានអ្នកខ្លះសម្លាប់ខ្លួន​ឯងក៏មានដែរ។​ យ៉ាងណា ការស្លាប់មិនមែនជាដំណោះស្រាយឡើយ។

ខាងក្រោមនេះជាដំណោះស្រាយមួយចំនួន ដែលយើងបានសម្ភាសន៍ពីអ្នកដែលធ្លាប់​បានចួប​សេ្នហ៍​លើកដំបូង៖

ទី​ ១ ចាប់ផ្តើមបើកចិត្តទទួលយកមនុស្សថ្មីចូលមកក្នុងជីវិតខ្លួន

ទី ២ និយាយពីភាពឈឺចាប់ដែលខ្លួនបានចួបទៅកាន់មនុស្សណាម្នាក់ដែលអ្នកគិតថា ជាអ្នកជិតស្និទ្ធិនឹង​អ្នក​ ហើយអាច​ទុកចិត្តបាន

ទី ៣ ហូបអាហារដែលអ្នកចូលចិត្ត

ទី ៤ មិនគួរទៅកន្លែងដែលអ្នកទាំងពីរធ្លាប់ទៅជាមួយគ្នា តែត្រូវកន្លែងផ្សេងៗឲ្យបានកាន់តែច្រើន តាមលទ្ធភាព​របស់អ្នក

ទី ៥ Block account ដែលអ្នកមានជាមួយសង្សារចាស់ទាំងអស់

សង្ឃឹមថាដំណោះស្រាយខាងលើអាចជួយអ្នកបានមួយគ្រាទោះបីជាមិនអាចជួយបានទាំងស្រុងក៏ដោយ៕