បើ​មាន​រោគសញ្ញាទាំងនេះញឹកញាប់ ប្រញាប់ទៅជួបពេទ្យ អាចជា​សញ្ញាជំងឺមហារីកខួរក្បាល!

ជំងឺ​មហារីក​ខួរ​ក្បាល​គឺ​ជា​ការ​រីក​លូត​លាស់​ខ្លាំង​របស់កោសិកា​មហារីក​ដែល​មិន​ធម្មតា (ដុំ​សាច់​មហារីក) នៅ​ក្នុង​ខួរ​ក្បាល។ មហារីក​ខួរ​ក្បាល​​ចែក​ចេញ​ជា​ពីរ​ប្រភេទគឺមហារីក​ខួរ​ក្បាល​ដំណាក់​បឋម មិន​សូវ​មាន​កើត​ទេ ​និង​កើត​ចេញ​ពី​ខួរ​ក្បាល។ ចំណែក​មហារីក​ខួរ​ក្បាល​ដំណាក់​កាល​ទី  ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​មហារីក​ខួរ​ក្បាល​ ដែល​មហារីក​បាន​រាល​ដាល​ពី​ផ្នែក​ផ្សេង​ទៀត​នៃ​រាង​កាយ​ និង​រីក​រាល​ដាល​ទៅ​ខួរ​ក្បាល ហើយជំងឺនេះឃើញ​កើតមាន​ញឹក​ញាប់។

ជំងឺ​មហារីក​ខួរ​ក្បាល​មិន​អាច​ព្យា​បាលជា​​ទេ ប៉ុន្តែ​អត្រា​​ការ​រស់​រានមានជីវិត​ក៏​​អាច​កើន​មានដែរ​ ​បើ​សិនជាយើង​​បាន​ដឹងលឿន​ពី​ករណីនេះ​។ ជំងឺ​មហារីក​ខួរ​ក្បាល​ដំណាក់​កាល​ទី  គឺ​កើត​មាន​ច្រើន​លើ​មនុស្ស​ពេញ​វ័យ​ខណៈ​​ដែល​ជំងឺ​មហារីក​ខួរ​ក្បាល​ដំណាក់​កាល​បឋម​កើត​មាន​ច្រើន​លើ​កុមារ និង​ក្មេង​ដែលមាន​អាយុ​ក្រោម 0 ឆ្នាំ។ មហារីក​ខួរ​ក្បាល​គឺ​ជា​ជំងឺដែល​នាំ​មុខ​គេ​នៃ​ការ​ស្លាប់​បើធៀបទៅ​នឹង​​ជំងឺ​មហារីក​ផ្សេងទៀត។

១– រោគសញ្ញានៃជំងឺមហារីកខួរក្បាល

រោគសញ្ញា​ទូទៅ​នៃ​មហារីក​ខួរ​ក្បាល​មាន​ដូចជា៖
– ឈឺ​ក្បាល ភាគ​ច្រើន​នៅ​ពេល​ព្រឹក
– ចង្អោរ និង​ក្អួត
– ផ្លាស់​ប្តូរ​សមត្ថភាព​ក្នុង​ការ​និយាយ ស្តាប់ ឬ​មើល
– មាន​បញ្ហា​លើ​តុល្យភាព​រាង​កាយ ឬ​ការ​ដើរ
– មាន​បញ្ហា​លើ​ការ​គិត ឬ​ការ​ចង​ចាំ
– មាន​អារម្មណ៍​ខ្សោយ ឬ​ងងុយ​ដេក
– មាន​ការ​ផ្លាស់​ប្តូរ​អារម្មណ៍ ឬ​អាកប្បកិរិយា

២– មូលហេតុនៃជំងឺមហារីកខួរក្បាល

មូល​ហេតុ​នៃ​ជំងឺមហារីក​ខួរ​ក្បាល​ដំណាក់​កាល​ដំបូង​ ឬបឋមភាគ​ច្រើន​មិន​ត្រូវ​បាន​ដឹងច្បាស់​លាស់​ទេ តែថា​អាច​បណ្តាល​មក​ពី​ការ​ផ្លាស់​ប្តូរ​នៃ​ជាលិកា​នៅ​ក្នុង​កោសិកា​ខួរ​ក្បាល​លូត​លាស់​លឿន​មិន​ធម្មតា​។ ដំណាក់​កាល​ដំបូង​នៃ​មហា​រីក​ខួរ​ក្បាល​មាន​ច្រើន​ប្រភេទ​ហើយ​អាស្រ័យ​​លើ​ប្រភេទ​នៃ​កោសិកា​ដែល​កើត។

ជំងឺ​មហារីក​ខួរ​ក្បាល​ទី  បណ្តាល​មក​ពី​កោសិកា​មហារីក​ដែល​រាល​ដាល​ពី​ផ្នែក​ផ្សេង​ទៀត​នៃ​រាង​កាយ​ទៅ​ខួរ​ក្បាល។ មហារីកខួរក្បាល​ច្រើន​កើត​លើអ្នក​ដែល​មាន​ប្រវត្តិធ្លាប់​កើត​មហារីក។ ជំងឺ​មហារីក​ប្រភេទ​នេះ​ភាគ​ច្រើន​រាល​ដាល​ពីជំងឺ​​មហារីក​ដទៃ​ទៀត​មាន​ដូច​ជា៖
– ជំងឺ​មហារីក​​សុដន់
– ជំងឺ​មហារីក​ពោះ​វៀន​ធំ
– ជំងឺ​មហារីក​តម្រង​នោម
– ជំងឺមហារីក​​សួត
– និង​ជំងឺ​មហារីក​ស្បែក (Melanoma)។

៣– ពេលណាត្រូវទៅជួបគ្រូពេទ្យ?

គ្នា​យើង​​គួរ​តែទៅជួប​គ្រួ​ពេទ្យ​ប្រសិន​បើ​​មាន​បញ្ហា​ដូច​ខាង​ក្រោម៖
– រោគសញ្ញា​​មិន​បាន​ធូរ ឬ​កាន់​តែ​ធ្ងន់​ធ្ងរ។
– ឈឺ​ក្បាល​ញឹក​ញាប់​ហើយ​ប៉ះ​ពាល់​ដល់​សកម្មភាព​ប្រចាំ​ថ្ងៃ។
– បើ​យើង​​ឧស្សាហ៍​ប្រកាច់។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។