កុំចេះតែហ៊ាន! អ្នកនយោបាយឥណ្ឌា ខំជិះខ្នងក្របីដើម្បីទាក់ទាញចំណាប់អារម្មណ៍ពេលឃោសនា តែត្រូវ…

ឥណ្ឌា៖ អ្នកនយោបាយឥណ្ឌាមួយរូប ត្រូវបានចោទប្រកាន់ពីបទធ្វើបាបសត្វ បន្ទាប់ពីលោកបានជិះលើខ្នងក្របី ដើម្បីទាក់ទាញចំណាប់អារម្មណ៍ពេលឃោសនា សម្រាប់ការបោះ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឆ្នោត​នាពេលដ៏ខ្លីខាងមុខ។ នេះបើតាមការឲ្យដឹងរបស់ប៉ូលិស កាលពីថ្ងៃពុធកន្លងទៅ។លោក Mohammad Parvez Mansoori ដែលកំពុងប្រជែងយកអាសនៈនៅក្នុងទីក្រុង Gaya

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភាគខាងកើតរដ្ឋ Bihar សម្រាប់ការបោះឆ្នោតដែលនឹងត្រូវធ្វើឡើង នាថ្ងៃទី២៨ ខែតុលា ខាងមុខនេះ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា មូលហេតុដែលលោកសម្រេច

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចិត្ដជិះលើខ្នងសត្វ ជាជាងធ្វើដំណើរដោយរថយន្ដ ឬ ម៉ូតូពីព្រោះលោកចង់កាត់បន្ថយកម្រិតបំពុលបរិស្ថាននៅក្នុងទីក្រុងតែប៉ុណ្ណោះ។ ប៉ុន្ដែទង្វើបែបនេះ ត្រូវអាជ្ញាធរចាត់ទុកថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បានរំលោភលើគោលការណ៍ណែនាំរបស់គណៈកម្មការរៀបចំការបោះឆ្នោតនៃប្រទេសឥណ្ឌា ដែលហាមឃាត់ការប្រើប្រាស់សត្វ ដើម្បីធ្វើយុទ្ធនាការរកសំឡេងឆ្នោត។ជាក់ស្ដែង យោង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរូបថតដែលចែកចាយនៅលើបណ្ដាញសង្គម បានបង្ហាញឲ្យឃើញថា អ្នកនយោបាយរូបនេះ កំពុងជិះលើខ្នងក្របីមួយក្បាល រំុក្រណាត់ពណ៌លឿង និងព័ទ្ធជុំវិញដោយអ្នកគាំទ្រ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយក្រុមតូច នៃ​គណបក្ស​ឈ្មោះ Council Rashtriya Ulama Council។ ហើយលោក Mansoori ក៏ត្រូវបានអាជ្ញាធរឃុំខ្លួនរយៈពេលខ្លីផងដែរ កាលពីថ្ងៃអង្គារ៍ មុនពេលដោះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លែងឲ្យមានសេរីឡើងវិញ។ តែទោះជាយ៉ាងណា ក៏លោកនឹងត្រូវទទួលរងការចោទប្រកាន់ ពីបទធ្វើបាបសត្វដដែល៕ចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published. Required fields are marked *