មិនមធ្មតា!!តារាច្រៀង វិរៈ និច បានទិញរថយន្តពណ៌សថ្មីសន្លាងតម្លៃរាប់ម៉ឺនដុល្លារ
ពិតមានភ្ញាក់ផ្អើលខ្លាំង ដោយតារាច្រៀងវ័យក្មេង របស់ផលិតកម្ម សាន់ដេ ដែលរូបសម្រស់ ស្រស់ស្អាត់ខ្លាំងហើយមានភាពល្បីល្បាញខ្លាំង ដោយមានបទចេញ បន្តបន្ទាប់ ធ្វើឲ្យ តារាច្រៀង វិរៈ និច មានមហាជនទទួលស្គាល់កាន់តែខ្លាំង។
ដោយក្មួយស្រីរបស់តារាចម្រៀង ខាន់ ជេមស៍ រូបនេះ បានទិញរថយន្តពណ៌សថ្មីសន្លាងតម្លៃរាប់ម៉ឺនដុល្លារ ដោយក្នុងនោះ ម្ចាស់ហ្គារាសឡានដែល វីរៈ និច្ច
ទិញ បានបង្ហោះសារលើហ្វេសប៊ុក អរគុណតារាចម្រៀងស្រីរូបនេះ ដែលជឿទុកចិត្តលើហ្គារាសឡានរបស់ពួកគេថែមទៀតផង ។
ភាពជោគជ័យផ្ទួនៗរបស់តារាចម្រៀងស្រីវ័យក្មេងរូបនេះគឺសុទ្ធសឹងតែបានមកពីការខិតខំប្រឹងប្រែងរបស់នាងនៅក្នុងវិស័យសិល្បៈប៉ុន្មានឆ្នាំមកនេះ ៕