ទឹកចិត្តប្រពៃ!!ដោយឃើញហេតុការណ៍ទាំងនេះ ពិតជាអាសូរខ្លាំង ស្រាប់តែលោក ឧញ្ញា ឡេង ណាវ៉ាត្រា បានជួយចូលរួមឧបត្ថម្ភ ទឹកប្រាក់ចំនួន…
ក្រោយជួបហេតុការណ៍ទាំងនេះ ពិតជាអាសូរខ្លាំង ស្រាប់តែគណនីហ្វេសប៊ុកផ្លូវការរបស់លោក ឧញ្ញា ឡេង ណាវ៉ាត្រា បានសរសេររៀបរាប់ថា៖«ក្នុងនាមខ្ញុំបាទជាប្រជាពលរដ្ឋមួយរូប រស់ក្រោម(ដំបូលសន្តិភាព)
គុណបំណាច់របស់កងកម្លាំងដែលតែងតែការពារប្រជាជនយ៉ាងកក់ក្ដៅគ្រប់កាលៈទេសៈ ក្រុមការងារក៏ដូចជាគ្រួសារខ្ញុំបាទ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះ
មរណភាពរបស់លោកវរ:សេនីយ៍ត្រី លឹម សាយ គឺជាការបាត់បង់គ្រូបង្វឹកដ៏ល្អ និងធនធានដ៏កម្ររបស់កម្ពុជា។ ខ្ញុំបាទសុំចូលរួមឧបត្ថម្ភ 25000ដុល្លារ (ពីមុឺនប្រាំពាន់ដុល្លារ)
ដែលជូនទៅ គ្រួសារនៃសព (15000 ដុល្លារ) និងគ្រួសារដែលរងរបួសចំនួន(1 ម៉ឺនដុល្លារ) ។ សូមក្រុមគ្រួសារនៃសពទាក់ទងមក បងហេងឡុង
ដើម្បីទទួលប្រាក់នេះ ឬផ្ដល់ជាលេខទូរសព្ទដើម្បីក្រុមការងារទាក់ទងទៅវិញ»៕
The post ទឹកចិត្តប្រពៃ!!ដោយឃើញហេតុការណ៍ទាំងនេះ ពិតជាអាសូរខ្លាំង ស្រាប់តែលោក ឧញ្ញា ឡេង ណាវ៉ាត្រា បានជួយចូលរួមឧបត្ថម្ភ ទឹកប្រាក់ចំនួន… appeared first on ចែកចាយ.