ចប់បាត់! បុរសម្នាក់ សុខចិត្តយកតុក្កតាជ័រ ធ្វើជា «ប្រពន្ធចុង» នៅពេលបំពេញការងារឆ្ងាយពីគ្រួសារ
លោក Senji Nakajima អាយុ៦១ឆ្នាំ មានប្រពន្ធ និងកូន២នាក់ ប៉ុន្តែលោកលួចមានប្រពន្ធចុង នៅខាងក្រៅផ្ទះ ដោយយកចិត្តទុកដាក់ថែរក្សា តែងតែនាំដើរកម្សាន្ត នៅទីកម្សាន្តជាច្រើន និងមានភាពស្និទ្ធស្នាល ជាងប្រពន្ធរបស់ខ្លួនទៅទៀត។
ប្រពន្ធចុងនោះ គឺជាតុក្កតាជ៍រ២នាក់ ឈ្មោះ Saori និង Ekue ។រយៈពេល៦ឆ្នាំមកហើយ លោក Senji Najima បានចាកចេញឆ្ងាយ ពីក្រុមគ្រួសារ រស់នៅទីក្រុងណាហ្គាណូ ទៅធ្វើការនៅក្រុងតូក្យូ តែម្នាក់ឯង ដូច្នេះហើយ លោកទិញតុក្កតាជ័រចំនួន២
ធ្វើជាប្រពន្ធចុង ។ពីដំបូងតុក្កតាទាំង២ គ្រាន់តែជាឧបករណ៍ បំបាត់ការអផ្សុករបស់លោក Senji Nakajima ដែលនៅឆ្ងាយពីផ្ទះប៉ុណ្ណោះ ប៉ុន្តែក្រោយមក លោកយកចិត្តទុកដាក់ ថែរក្សាប្រៀបដូចប្រពន្ធចុង ប្រៀបដូចជាមនុស្សពិតៗតែម្តង ។
នៅពេលទំនេរ លោក Senji Nakajima បាននាំតុក្កតាជ័រ ទៅដើរកម្សាន្ត តាមទីកន្លែងផ្សេងៗ ដោយលោករុញតាមរទេះ រួមទាំងនាំទៅទិញ សម្លៀកបំពាក់ និងកក់សក់ផងដែរ។
ក្រៅពីនេះ នៅពេលទទួលទានអាហារ ចេញទៅធ្វើការ ឬត្រឡប់មកផ្ទះវិញ តែងតែស្វាគមន៍ប្រៀបដូចជាមនុស្សស្រី ពិតៗ។ លោកធ្វើបែបនេះ ព្រោះគិតឃើញថា
ពួកគេទាំង២នាក់ ដេកជុំគ្នាជាមួយលោក ដោយមិនដែលច្រណែន ទាស់ទែងគ្នាទេ៕
The post ចប់បាត់! បុរសម្នាក់ សុខចិត្តយកតុក្កតាជ័រ ធ្វើជា «ប្រពន្ធចុង» នៅពេលបំពេញការងារឆ្ងាយពីគ្រួសារ appeared first on ចែកចាយ.