ប្រសើរណាស់! លោក Peter Szijjarto ជាសះស្បើយពីជំងឺកូវីដ-១៩ ហើយ ដោយបាន…..

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រដ្ឋ​មន្ត្រី​ការ​បរទេស​ហុងគ្រី Peter Szijjarto ដែល​បាន​មក​បំពេញ​ទស្សនកិច្ច​ក្នុង​ប្រទេស​កម្ពុជា មុន​តេស្ត​វិជ្ជមាន​វីរុស​កូវីដ ១៩ នៅ​ក្នុង​ប្រទេស​ថៃ កាល​ពី​​ថ្ងៃ​ទី ០៤ ខែ​វិច្ឆិកា ឆ្នាំ ២០២០ កន្លង​ទៅ​នោះ បាន​ជា​សះស្បើយ​ពី​ជំងឺ​ហើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ក្នុង​ថ្ងៃ​ទី ២០ ខែ​វិច្ឆិកា ឆ្នាំ ២០២០ នេះ តាម​រយៈ​ការ​បង្ហោះ​លើ​គេហទំព័រ​ផ្លូវ​ការ​របស់​លោក Peter Szijjarto បាន​បញ្ជាក់​ថា រូប​លោក បាន​ជះ​សះស្បើយ​ពី​ជំងឺ​កូវីដ ១៩ ហើយ ក្រោយ​ការ​ធ្វើ​តេស្ត​ចុងក្រោយ​នៅ​​ថ្ងៃ​អង្គារ ទី ១៧ ខែ​វិច្ឆិកា ឆ្នាំ ២០២០ កន្លង​ទៅ ដោយ​លទ្ធផល​គឺ​អវិជ្ជមាន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម​សំណេរ​បង្ហោះ​នោះ​ដែរ លោក​រដ្ឋ​មន្ត្រី​ការ​បរទេស​ហុងគ្រី​រូប​នេះ ក៏​បាន​ធ្វើ​ការ​អរគុណ​ចំពោះ​អ្នក​ដែល​បាន​ជួយ​ផ្ដល់​កម្លាំង​ចិត្ត គាំទ្រ និង​បារម្ភ​ពី​សុខភាព​របស់​លោក អំឡុង​ពេល​សម្រាក​ព្យាបាល​វីរុស​ដ៏​កាច​សាហាវ​នេះ ៕

Source link

Leave a Reply

Your email address will not be published. Required fields are marked *